ផ្សារបណ្តោះអាសន្ន​ខេត្តរតនគិរី មើលទៅស្អាត និង​មានសុវត្ថិភាព

បើតាមគណនីហ្វេសប៊ុកមួយឈ្មោះ Silento Fong បានបង្ហោះរូបនៅព្រឹកមិញនេះ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទិដ្ឋភាព​ផ្សារ​បណ្តោះអាសន្ន​របស់ខេត្តរតនគិរី ដ៏​ស្អាត និង​មាន​សណ្តាប់ធ្នាប់។

ផ្សារនេះ​ត្រូវ​បានចម្លង​ម៉ូត​ពី​ផ្សារ​បណ្តោះអាសន្ន​នៅ​ខណ្ឌពោធិ៍សែនជ័យ គ្រាដែល​ត្រូវ​បានបិទខ្ទប់​កាលពីខែមុន ព្រោះ​តែ​ការ​រាលដាលខ្លាំង នៃជំងឺកូវីដ១៩នោះ។

សូមបញ្ជាក់ផងដែរថា តំបន់មួយចំនួននៅក្នុងក្រុងបានលុងខេត្តរតនគិរី ត្រូវបានអាជ្ញាធរ​សម្រេច​ធ្វើ​ការ​បិទជាបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១មក ក្រោយពីរកឃើញ​មានការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close