រដ្ឋបាលខេត្តព្រះសីហនុ​ ដឹកនាំមន្ត្រីរាជការ​ និងប្រជាពលរដ្ឋ សិស្សនិស្សិត ធ្វើចលនាសំអាតបរិស្ថាន​តាមដងផ្លូវសាធាណៈ​ ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃអង្គារ៍ ១០រោច​ ខែស្រាពណ៌​ សំរឹទ្ធស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី២១​ ខែសីហាឆ្នាំ២០១៨ អាជ្ញាធរខេត្ត​-ក្រុង​ មន្ត្រីរាជការ​​ សិស្ស​ និសិ្សត​ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ​ រួមគ្នាធ្វើចលនាសំអាតអនាម័យបរិស្ថានទីសាធារណៈ​ ដើម្បីផ្សព្វផ្សាយអប់រំនិងបំផុសស្មារតីដល់សាធារណជនទូទៅឱ្យមានការកែ​ទម្លាប់បោះសំរាមពាសវាលអោយងាកមកចេះទុកដាក់​ វេចខ្ចប់​ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ​ ដើម្បីរក្សាសោភ័ណភាពទីក្រុង។

ឯកឧត្តម​ យន្ត​ មីន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះទុកដាក់សំរាមអោយបានត្រឹមត្រូវដើម្បីអោយក្រុមហ៊ុនប្រមូលសំរាមងាយប្រមូល។
ជាមួយនេះ ឯកឧត្តម យន្ត មីន រំលឹកក្រុមហ៊ុនKSWM​ ដែលទទួលបានសិទ្ធក្នុងការប្រមូលសំរាមនៅក្រុងព្រះសីហនុ ត្រូវបង្កើនសកម្មភាពការងារប្រមូលសំរាមអោយបានទាន់ពេលវេលាគ្រាដែលសំណល់សំរាមមានការកើនឡើងយ៉ាងគំហុកក្នុងពេលបច្ចប្បន្ន។

គួររំលឹកថាចលនាសំអាតបរិស្ថាន អនាម័យក្រុងដែលដឹកនាំដោយរដ្ឋបាលខេត្តព្រះសីហនុ ត្រូវបានធ្វើជាបន្តបន្ទាប់ដោយមានមន្ត្រីរាជការ ពលរដ្ឋ សិស្សសាលាចូលរួមយ៉ាងសកម្មផងដែរ ដើម្បីបំផុសគំនិតសាធារណៈជនចូលរួមក្នុងការថែរក្សាបរិស្ថានក្រុងទេសចរយើងអោយបានប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close