អគ្គស្នងការនគរបាលជាតិបញ្ជូននគរបាលជាន់ខ្ពស់ចំនួន ១១ រូប ទៅសហការជាមួយស្នងការនគរបាលខេត្តព្រះសីហនុបង្កើនប្រសិទ្ធភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម ខណៈជនបរទេស បង្កការអុកឡុកខ្លាំង

អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ នេត សារឿន បានចុះហត្ថលេខាក្នុងលិខិតបង្គាប់ការលេខ០៤៧ សបក បញ្ជូនមន្ត្រីនគរបាលជាន់ខ្ពស់ចំនួន១១រូបទៅសហការពង្រឹងសន្តិសុខនៅក្នុងខេត្តព្រះសីហនុជាមួយស្នងកានគរបាលខេត្ត ដែលមានលោកឧត្តមសេនីយ៍ទោ ជួន ណារិន ជាស្នងការនគរបាលខេត្តព្រះសីហនុ និងលោក យន្ត មីន ជាគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ព្រមទាំងលោកឧត្តម​ សេនីយ៍​​ ហេង ប៊ុនទី ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រះសីហនុ ។

ទោះជាកន្លងមកលោក ជួន ណារិន ធ្លាប់ មានប្រសាសន៍ ធានាអះអាងពីបញ្ហាការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមបាន១០០ភាគរយជូនប្រជា ពលរដ្ឋ និងភ្វៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅកំសាន្ត លំហែកាយ ស្នាក់នៅ និងប្រកបអាជីវកម្មស្របច្បាប់នៅក្នុង ខេត្តទេសចរណ៍មាត់សមុទ្រដ៏ល្បីល្បាញរបស់កម្ពុជា ។ នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំចំពោះបញ្ហាសុវត្ថិ ភាព សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ អោយមានភាពកក់ក្តៅជឿជាក់លើសមត្ថភាពកង កម្លាំងនគរបាលជាតិ ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ជាតិ អន្តរជាតិ អញ្ជើញទៅលេងកំសាន្ត លំហែរកាយ ស្នាក់ នៅ ឬ ប្រកបរបររកទទួលទាននៅខេត្តមាត់សមុទ្រតំបន់ទេសចរណ៍ ខេត្តព្រះសីហនុដោយរីករាយ ៕ សុផល

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close