បាក់អគារសំណង់របស់ក្រុមហ៊ុនមួយនៅភូមិវិហារចិន ក្រុងសៀមរាប តែក្រុមហ៊ុនព្យាយាមបិទបាំង

សំណង់អគាររបស់ក្រុមហ៊ុនមួយស្ថិត​នៅ​ភូមិ​វិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវគេរាយការណ៍ថា បានបាក់កាលពីរសៀលថ្ងៃទី៨ ខែសីហា កន្លងទៅ ប៉ុន្តែក្រុមហ៊ុនបានព្យាយាមលាក់បាំង។

សេចក្តីរាយការណ៍ថា​ ឧប្បត្តិហេតុបាក់សំណង់អគារនេះ បានបណ្តាលឲ្យ​កម្មករ​មួយ​ចំនួនរងរបួស ប៉ុន្តែ​មិន​ប៉ះពាល់​ដល់ជីវិតនោះទេ។

ក្រុមហ៊ុនដែលសាងសង់អគារនេះដែលមានឈ្មោះ Rose Apple Square មិនបានផ្តល់ព័ត៌មានជាក់លាក់ពីឧប្បត្តិហេតុនោះឡើយ ដែលហាក់បីដូចជាព្យាយាមធ្វើការបិទបាំង។

តែយ៉ាងណាក៏ដោយ បើតាមប្រជាពលរដ្ឋរស់នៅក្បែរនោះបាននិយាយថា មូលហេតុដែលបណ្តាលឲ្យបាក់ មកពីបញ្ហាបច្ចេកទេស (បាក់ឈើជន្ទល’) ហើយ​សំណង់ដែលបាក់នោះក្រោមទំហំប្រវែងក្រោម១០ម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close