ចំនួនប្រជាជនចិន ជួបបញ្ហាដោយសារការចុះបញ្ជីអាពាហ៍ពិពាហ៍ធ្លាក់ចុះ

ប្រទេសចិនកំពុងជួបប្រទះបញ្ហាធ្លាក់ចុះនៃចំនួនប្រជាជន ហើយបើទោះបីជាមានវិធានការជាច្រើនដើម្បីជំរុញកំណើនប្រជាជនក៏ដោយ ក៏ការចុះបញ្ជីអាពាហ៍ពិពាហ៍នៅតែបន្តធ្លាក់ចុះក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យោងតាមទិន្នន័យផ្លូវការពីក្រសួងកិច្ចការស៊ីវិល ចំនួនគូស្វាមីភរិយាដែលបានចុះបញ្ជីអាពាហ៍ពិពាហ៍ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះមានចំនួន ៤,៧៤៧ លានគូ ថយចុះ ៩៤៣,០០០ គូបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កត្តាមួយចំនួនដែលអាចរួមចំណែកដល់ការធ្លាក់ចុះនេះរួមមាន ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ការកើនឡើងនៃតម្លៃរស់នៅ និងការផ្លាស់ប្ដូរទស្សនៈរបស់យុវជនចំពោះអាពាហ៍ពិពាហ៍។

រដ្ឋាភិបាលចិនបាននិងកំពុងអនុវត្តគោលនយោបាយ និងកម្មវិធីជាច្រើនដើម្បីលើកទឹកចិត្តដល់ការរៀបការ និងការបង្កើតកូន រួមទាំងការធ្វើឱ្យដំណើរការចុះបញ្ជីអាពាហ៍ពិពាហ៍កាន់តែងាយស្រួល និងការរឹតបន្តឹងលក្ខខណ្ឌសម្រាប់ការលែងលះ។ យ៉ាងណាក៏ដោយ វានៅតែមិនទាន់ច្បាស់ថាតើវិធានការទាំងនេះនឹងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយ នៃការធ្លាក់ចុះនៃអាពាហ៍ពិពាហ៍នៅក្នុងប្រទេសចិនឬយ៉ាងណានោះទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close