ក្រុមហ៊ុនរុស្ស៊ីចំនួន៣ រងការដាក់ទណ្ឌកម្មពីអាមេរិក ដោយជាប់ពាក់ព័ន្ធការលក់អាវុធឲ្យអ៊ីរ៉ង់
ក្រសួងការបរទេសអាមេរិក បានប្រកាសដាក់ទណ្ឌកម្ម ក្រុមហ៊ុនរុស្ស៊ីចំនួន៣ទៀត តាមច្បាប់មិនរីកសាយភាយអាវុធបរមាណូ ។ សកម្មភាពខាងលើត្រូវបានរុស្ស៊ីចាត់ទុកថាជាការរារាំង ដល់ទំនាក់ទំនងប្រទេសទាំងពីរ។
ក្រុមហ៊ុនដែលរងការដាក់ទណ្ឌកម្មពីអាមេរិក មាន ក្រុមហ៊ុនស្រាវជ្រាវ និងផលិត Pulsar ក្រុមហ៊ុន Green Light Moscow និងក្រុមហ៊ុន Asia Invest ។ តាមការបញ្ជាក់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្រុមហ៊ុនទាំងនោះបានបំពានច្បាប់ មិនរីកសាយភាយអាវុធសម្លាប់មនុស្សជាច្រើន ទៅឲ្យប្រទេសអ៊ីរ៉ង់ កូរ៉េខាងជើង និងស៊ីរី។
នៅក្នុងបញ្ជីខ្មៅដែលអាមេរិកដាក់ទណ្ឌកម្ម មានទាំងកម្លាំងទាហាន Asaib Ahl al-Haqq , កម្លាំងទាហានក្រុម Shiite គាំទ្ររដ្ឋាភិបាលអ៊ីរ៉ាក់ និងក្រុម Kataib Hezbollah ស្និទ្ធជាមួយប្រទេសអ៊ីរ៉ង់ ក្រុមShiite នៅលីបង់ និងក្រុមហ៊ុនពាណិជ្ជកម្មចំនួនពីរនៅក្នុងប្រទេសស៊ីរី ។
នៅក្នុងសេចក្តីប្រកាសនៅឡើបណ្តាញសង្គមហ្វេសប៊ុក អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក លោក Anatoly Antonov បានបញ្ជាក់ថា ការដែលអាមេរិកដាក់ទណ្ឌកម្មបន្ថែមនឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រឈមមុខតានតឹង ដែលជារឿងមិនអាចទទួលយកបានឡើយ។
កាលពីពាក់កណ្តាលខែមិថុនា នៅទីក្រុងហ្សឺណែវ មានជំនួបពិភក្សា រវាងប្រធានាធិបតីអាមេរិក លោកបៃឌិន និងប្រធានាធិបតីពូទីន។ មេដឹកនាំងទាំងពីរបានពិភាក្សា ទៅលើបញ្ហាជាច្រើន ក្នុងនោះមានស្ថេរភាពយុទ្ធសាស្ត្រនិងកែទម្រង់ទំនាក់ទំនងទ្វេភាគី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។