កម្លាំងចម្រុះ​កាត់​របាំង​ស្បៃ​មុង​ខុស​​​ច្បាប់​​​ជាប់​​​​ព្រំ​​​ដែន កម្ពុជា-វៀតណាម​ ទៅ​​​​ដុត​​​​កំ​​​ទេច​​​ចោល​​​​ឆ្លើយ​​​តប​​​​សំ​​​ណូម​​​ពរ​​​​ពលរដ្ឋ​

​កណ្តាល ៖ របាំង​ស្បៃ​មុង​រាប់គីឡូម៉ែត្រ ដែល​ក្រុម​អ្នកនេសាទ ខិលខូច​លបលួច​ដាក់ នៅតាម​ខ្សែបន្ទាត់​ព្រំដែន វៀតណាម​-​កម្ពុជា លាតសន្ធឹង​លើ​ផ្ទៃ​ទឹក ពី​ត្រើយម្ខាង ទៅដល់​ត្រើយម្ខាង នៅ​រដូវ​បិត​នេសាទ ជា​ខែ​ត្រី​ពង​កូន មេ​ពូជ​ទាំងនេះ​ធ្លាក់ចូល ទៅក្នុង​ស្បៃ​មុង របស់​អ្នកនេសាទ​ខុសច្បាប់​ទាំងនោះ ដូច្នេះ​ធន​ធាន​មច្ឆា​ជាតិ ត្រូវ​វិនាស​ថយ​ចុះ ពី​១​ឆ្នាំទៅ​១​ឆ្នាំ​ជា​លំដាប់ ទោះបីជា​នាយ​ខ័​ណ្ឌ ខិតខំ​យក​ចិត្ត​ទុកដាក់ អភិរក្ស​យ៉ាងណាក៏ដោយ​ រួមទាំង​បង្កាត់​ភ្ញាស់​មកចាក់​លែង ចូល​បឹង​ធម្មជាតិ​ក៏ដោយ បើ​ក្រុម​នេះ​ចាប់​គ្មាន​សល់​ទាំង​តូច​ទាំង​ធំ​ថែមទាំង​ពងត្រី​មិនទាន់​ញាស់​ផងដែរ រួច​យក​លេស​ថា​ដាក់​របាំង​ការពារ​កុំ​ឲ្យ​ត្រី​ចុះទៅ​ប្រទេស​វៀតណាម ដែលជា​សំដី​ងងុល​បំផុត ។​

​បើ​យោងតាម​មន្ត្រី​ជំនាញ​បាន​អះអាងថា “​តាម​ការសិក្សា​ទៅលើ​មច្ឆា​ជាតិ ទោះបី​គេ​មិនចេះ​និយាយស្តី​ដូច​មនុស្ស​យើង​តែ​គេ​ដឹង​កន្លែង​ណា​គ្រោះថ្នាក់​ដល់​ពួកគេ និង​ចេះ​ស្វែង​កន្លែង​សុខ​ដូច​មនុស្ស​ដែរ ហើយក៏​ចេះ​ស្រឡាញ់គ្នា​មាន​គូរ​កៀកកើយ​ជាមួយគ្នា​ផងដែរ ។​

​ដូច្នេះ​ផ្ទៃ​ទឹក​នៅ​ប្រទេស​វៀតណាម​គឺ​ពោរពេញ​ទៅ​សារ​ធាតុគីមី​ចឹ​ង​ត្រី​គ្រាន់តែ ឈានដល់​ដល់​គឺ​ត្របក​ក្រោយ​ចូលមក​ទឹកដី​កម្ពុជា​វិញ​ដោយ​មិនបាច់​ប្រ​េីប៉ាស្ព័រ​នោះទេ ដូច្នេះ​ការដែល​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ភូមិ ឃុំ និង​ប្រធាន​សហគមន៍ អះអាងថា​ដាក់​របាំង​ការពារ​កុំ​ឲ្យ​ត្រី​ចុះទៅ​ប្រទេស​វៀតណាម​នោះ​គឺជា​លេស​តែប៉ុណ្ណោះ ដើម្បី​ឆក់​ឱកាស​ចាប់​ត្រី​ក្នុង​រូបភាព​ស្របច្បាប់ បំផ្លាញ​ខ្លួនឯង​ទាំង​រស់​បែបនេះ​។​

​ដោយសារតែ​មន្ត្រីជលផល​អនុវត្ត​ផ្ទុយ​ពី​ការពិត​បែបនេះ និង​មានការ​ណែនាំ​ពី​លោក ម៉ៅ ភិ​រុណ អភិបាល​ខេត្តកណ្តាល​ផង​នោះ លោក វ៉ិ​ត ធា​រិ​ទ្ធិ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្តាល​បាន​ដឹកនាំ​កម្លាំង​រកា​កោង កម្លាំង​ស្រុក​លើកដែក និង​កងកម្លាំងប្រដាប់អាវុធ និង​មានការ​ចូលរួម​ពី​សហគមន៍​សណ្តា ចុះទៅ​បង្ក្រាប​របាំង​ស្បៃ​មុង​បច្ចេកទេស​ដាក់​ដោយ​ជនជាតិ​វៀតណាម ដាក់​នៅលើ​ខ្សែបន្ទាត់​វៀតណាម​-​កម្ពុជា នៅក្នុង​បឹង​តូច​និង​បឹង​ធំ​។​

​ជា​លទ្ធផល​កម្លាំង​ធ្វើការ​វះកាត់​ស្បៃ​មុង​មាត់​លូ​រាប់រយ​មាត់​លូ និង​សារ​របាំង​ស្បៃ​មុង​រាប់រយ​ម៉ែត្រ រួមទាំង​ដក​បង្គោល​រាប់ពាន់​បង្គោល យកទៅ​ដុត​កំទេចចោល និង​បាន​ចាក់​លែង​កូន​ត្រី​រាប់រយ​គីឡូក្រាម​ផងដែរ ហើយ​សកម្មភាព​នេះ​ចង​បញ្ជាក់ប្រាប់​បងប្អូន​អ្នកនេសាទ​ខុសច្បាប់ ត្រូវ​ងាក​មករក​នេសាទ​ស្របច្បាប់​វិញ បើ​មិន​ដូច្នេះ​ទេ ពេល​កម្លាំង​ចុះមក​សារ​ដុតចោល​ដូច​ពេលនេះ​អីចឹង ព្រោះ​ការនេសាទ​ដោយ​ប្រើ​ស្បៃ​មុង​បង្ក​ឲ្យ​ប៉ះពាល់​ធន​ធាន​ធម្មជាតិធ្ងន់ធ្ងរ​បំផុត​។​

​ពលរដ្ឋ​ស្រុក​លើកដែក​អបអរសាទរ​ចំពោះ​ចំណាត់ការ​របស់លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត លោក​តែងតែ​ជួយ​ដោះ​ទុក​លំបាក បងប្អូន​ប្រជាពលរដ្ឋ គ្រប់​ទីកន្លែង នៅក្នុង​ដែន​អាណាចក្រ របស់លោក ជាពិសេស​រដូវ​បិទ នេសាទ លោក​តែងតែ​ក្រើនរំលឹក នៅតាម​វេទិការ​សាធារណ​នានា ដល់​មន្ត្រីជលផល​ត្រូវ​យកចិត្តទុកដាក់ ឲ្យ​បាន​ខ្ពស់ បំផុត​ត្រូវការពារ​ធន​ធាន មច្ឆា​ជាតិ​ឲ្យ​រីក​សំបូរ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ ដើម្បី​បង្កើន​ជីវភាព​ពលរដ្ឋឲ្យ​កាន់តែ​ធូរធារ​បន្ថែមទៀត ។​

​លោក វ៉ិ​ត ធា​រិ​ទ្ធិ នាយ​ខណ្ឌ​ជលផល​បាន​លើកឡើងថា ការដែល​យើង​រឹតបន្តឹង​រាល់​បទល្មើស​នេសាទ​ខុសច្បាប់​នោះ គឺ​យើង​ចង់​ឲ្យ​ពលរដ្ឋ​ចាប់​ត្រី​បរិភោគ​ដោយ​ខ្លួនឯង​ពី​បឹង យើង​សុខចិត្ត​បង្ហាញ​បឹង​ដល់​ពួកគាត់ ប្រសើ​ជាង​រកត្រី​មក​ឲ្យ​គាត់​លាក់​បំពួន​បឹង​នោះ លុះ​ពេល​គាត់​បរិភោគ​ត្រី​យើង​ឲ្យ​អស់​តើ​គាត់​បាន​អ្វី​បរិភោគ​ទៀត ដូច្នេះ​បន្ទុក​នេះ​យើង​ជា​អ្នក​រែក​ពន់​រហូត ចឹ​ង​ហើយ​បង្ហាញ​បឹង​ដល់​ពួកគាត់​ជា​ចំណុច​ល្អ​បំផុត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close