រន្ធត់! មនុស្ស​៤នាក់ស្លាប់​នៅ​ក្នុង​រថយន្ត ក្រោយរថយន្ត​ក្រឡាប់ធ្លាក់ប្រឡាយ

កាលពីវេលា​ម៉ោងប្រមាណ ​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២១ មានគ្រោះថ្នាក់ដ៏រន្ធត់មួយ​បាន​កើត​ឡើង​នៅ​ចំណុច​លើ​ផ្លូវ​អភិវឌ្ឍ ចម្ងាយ​២​គីឡូម៉ែត្រ ពី​ខាងលិច​ភូមិ​ខ្វាវ​លិច ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយ​រថយន្ត​មួយ​គ្រឿងក្រឡាប់ធ្លាក់ប្រឡាយទឹក បណ្តាល​ឲ្យ​លង់ស្លាប់មនុស្ស​ចំនួន៤នាក់ ក្នុងនោះ​មានក្មេង​អាយុ​៦ឆ្នាំផង។

ជន​រង​គ្រោះ​ទាំង​៤​នាក់ត្រូវ​សមត្ថកិច្ច​បញ្ជាក់អត្តសញ្ញាណថា ៖ ១-​ឈ្មោះ គឹ​ម ហេង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​យាង​ថ្មី ឃុំ​គ​ប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។ ២-​ឈ្មោះ គង់ វ​ណ្ណា ភេទ​ស្រី អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​។ ៣-​ឈ្មោះ ហេង រតនា ភេទ​ស្រី អាយុ​០៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា និង​៤-​ឈ្មោះ គឹ​ម ធា ភេទ​ស្រី អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​។

បើតាម​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​​ថា ជន​រង​គ្រោះ​ទាំង​០៤​នាក់ ស្រី​០៣​នាក់​ខាងលើ​នេះ ក្នុង​នោះ​អ្នកបើកបរ​រថយន្ត​ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​អ្នកលក់​គ្រឿងសំណង់​នៅ​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​បាន​បើករថយន្ត​ម៉ាក​ម៉ា​ស្តា ពណ៌​ស ពាក់​ស្លាក​លេខ កម្ពុជា MR.SELA ។

តាមប្រភពខ្លះថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ខាងលើ​បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត​ទៅ​លិច លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ចំណុច​ផ្លូវ​កោង​ផង​នោះ ក៏​បាន​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ រួច​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ ធ្វើ​ឱ្យ​ផ្ងារជើង​រថយន្ត​ឡើង​ទៅ​លើ បណ្តាល​ឲ្យ​ស្លា​.​ប់​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​សរុប​ចំនួន​៤​នាក់ ក្នុង​នោះ​ស្រី​០៣​នាក់ ដែល​មាន​ក្មេង​ស្រី​ម្នាក់​ផង​ដែរ។

ក្រោយ​ពេល​កើតហេតុ ស​.​ព​ជន​រង​គ្រោះ​ទាំង​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​ប្រជាពលរដ្ឋ​ជួយ​ស្រង់​ស​.​ព​ជន​រង​គ្រោះ​យក​មក​ដាក់​លើគោក​វិញ ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​ជន​រង​គ្រោះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close