ខារ៉ាអូខេ ស្ទឹងលាភ ខារ៉ាអូខេ ប៊ីកអូរ៉េង ខារ៉ាអូខេអុឹមភើរៀ ស្ថិតក្នុងខណ្ឌសែនសុខ ត្រូវអាជ្ញាធរសមត្ថកិច្ចចុះណែនាំ អោយធ្វើ ច្បាប់បន្តសុពលភាព និង ហាមប្រើប្រាស់ចរាចរ គ្រឿងញៀន

ដោយអនុវត្តតាមការណែនាំរបស់ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ក្នុងការយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព ពិសេសទប់ស្កាត់បទល្មើសគ្រឿងញៀនតាមកន្លែងសប្បាយភាពនានាក្នុងមូលដ្ឋានខណ្ឌ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨

ក្រុមការងារបង្ការ ទប់ស្កាត់កាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតាមទីតាំងមណ្ឌលកម្សាន្តមនុស្សពេញវ័យក្នុងវិស័យទេសចរណ៍ ដឹកនាំដោយ លោកស្រី លី រ៉ូហ្សាមី អភិបាលរងខណ្ឌ សហការជាមួយកំលាំងចំរុះ ការិយាល័យទេសចរណ៍ និងម្ចាស់ទីតាំងចុះពិនិត្យឯកសារលិខិតអនុញ្ញាតទីតាំងកំសាន្តចំនួន០៣ទីតាំងស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
១.ឈ្មោះ ខារ៉ាអូខេ វិមានស្ទឹងលាភ នៅផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ។
២.ឈ្មោះ ខារ៉ាអូខេ ប៊ុិកអូរ៉េង នៅផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ។
៣.ឈ្មោះ ខារ៉ាអូខេ អុឹមភើរៀល នៅផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ។

ក្រុមការងារបានជំរុញអោយម្ចាស់ទីតាំងអាជីវកម្ម ធ្វើច្បាប់(ទីតាំងអត់ច្បាប់) និងបន្តសុពលភាពលើអាជ្ញាប័ណ្ណដែលហួសសុពលភាពឲ្យបានត្រឹមត្រូវ និងធ្វើកិច្ចសន្យា រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចលើបញ្ហាគ្រឿងញៀន និងអំពើអសកម្មនានា ដែលផ្ទុយនឹងច្បាប់ ។ ដោយខ្មែរ៧មករា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close