ចាងហ្វាងកាសែតBT.NEWS និងជាភ្នាក់ងារព័ត៌មានអោយទូរទស្សន៍ប៉ុស្តិ៍លេខ៣បានទទួល​​​មរណះភាពដោយសារខ្យល់គរ

សៀមរាប ៖ នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង០០ នាទី​ត្រូវនិងថ្ងៃអាទិត្យ ៧កើត ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ពស២៥៦២ មានករណីជនជាតិខ្មែរស្លាប់ ដោយសារខ្យល់គរ នៅលើផ្លូវកូរ៉េ ក្រុមទី១៣ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀុមរាប ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ អួង ប៊ុនធឿន ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរចាងហ្វាងBT.NEWS និងជាអ្នកយកព័ត៌មាន អោយទូរទស្សន៍ ប៉ុស្តិ៍លេខ៣ ប្រចាំខេត្តសៀមរាប ។

មុនកើតហេតុកន្លះម៉ោង ជនរងគ្រោះខាងបានទូរស័ព្ទទៅមិត្តភក្ត និងក្រុមគ្រួសារ ហើយប្រាប់ថា គាត់ដូចជាងឈឺដើមទ្រូង ហើយគាត់បានធ្វើដំណើរបើកឡានទៅផ្ទះ តែបានមួយកំណាត់ផ្លូវ ដល់កន្លែងកើតហេតុ បានឈប់ឡាន ហើយជនរងគ្រោះបានដេកស្លាប់ក្នុងឡានតែម្តង។ សពកំពុងត្រូវបានក្រុមគ្រួសារមកទទួលយកមកធ្វើបុណ្យតាមប្រពៃណី៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close