មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ នឹង​បញ្ចប់​ការទទួលយក​កុន​ខ្លី​ចុងខែ​នេះហើយ

​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ បាន​ពន្យារពេល​បើកទទួល​យក​ភាពយន្ត​ខ្លី​រហូតដល់​ថ្ងៃទី​៣០

​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ បាន​ពន្យារពេល​បើកទទួល​យក​ភាពយន្ត​ខ្លី​រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា​នេះ ក្រោយពេល​ភាពយន្ត​បន្ត​ទទួល​ពាក្យ​មកជា​ច្រើន​ខែ ដែល​ភាពយន្ត​ទាំងអស់នោះ ត្រូវបាន​ទទួល​ទាំង ក្នុងស្រុក និង​រឿង​អន្តរជាតិ ។ អ្នករៀបចំ​កម្មវិធី​បាន​បញ្ជាក់ថា គោលដៅ​ធំចម្បង​របស់​គឺ​ចង់ឃើញ​មានការ​ប្រកួតប្រជែង ស្នាដៃ​និង​ចាក់ បញ្ចាំងភាពយន្ត​ខ្លី​អោយ​កាន់តែ​ទូលំទូលាយ​ក្នុងប្រទេស​កម្ពុជា​។ ហើយ​អ្វីដែល​ពិសេស​នោះ គឺ​ទទួលបាន​ភាពយន្ត​ខ្លី​គ្រប់​រសជាតិ មាន​ទាំង រឿង​បែប រន្ធត់ កំប្លែង វាយតប់ បាញ់ប្រហារ ស្នេហា និង​ភាពយន្ត​ឯកសារ ជាដើម​។

​គូរ​រំលឹក​ដែរ​ថា មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំនេះ​នឹង​បើក​នៅ​ថ្ងៃទី ២៦ ខែតុលា​ឆ្នាំ ២០១៨ ដោយមាន ការចាក់​បញ្ចាំង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី ២៧ ២៨ ២៩ ខែ​ដដែល នឹង បិទ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ របស់ ខ្លួន នៅ​ថ្ងៃទី​៣០ ខែតុលា បន្ទាប់ពី​ការ​បញ្ចាំង​ចប់​។ ការចាក់​បញ្ចាំងភាពយន្ត​ខ្លី របស់​យើង​គឺ​នៅ រោង ភាពយន្ត​ដែល​ឈានមុខ​គេ​នៅក្នុង​ទីក្រុង​ភ្នំពេញ គឺ​រោងភាពយន្ត លេ​ជេន និង រោងភាពយន្ត មេជ័រ ស៊ី​ណេ​ផ្លិ​ច​បាយ​ស្មា​ត​។​

​អ្នកនាំពាក្យ​ដដែល​បាន​បញ្ជាក់ថា គិត​មកទល់​ថ្ងៃនេះ យើង​បានទទួល​ភាពយន្ត​ខ្លី​ដែល​ផ្ញើ​មកកាន់​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចំនួន​២១១ រឿង​ហើយ ដោយ​ក្នុងនោះ​យើង​ទទួលបាន​ចំនួន​១៧​រឿង​ពី​សមិទ្ធិ​ករ​ក្នុងស្រុក​។ ភាពយន្ត​ខ្លី​ដែល​យើង​ទទួល បាន​ច្រើនជាងគេ នោះ​គឺ​មកពី​សហរដ្ឋ​អា​មេ​រិច​។ ចំណែកឯ​ប្រភេទ ភាពយន្ត​ឯកសារ ដែល​ទើប​បើកទទួល ឆ្នាំនេះ គឺមាន​រហូតដល់​ទៅ ២៩​រឿង​ឯណោះ​។ អំឡុងពេល លើក​ពេល​នៃ​ការទទួល​ភាពយន្ត​ខ្លី របស់ មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​យើង​នេះ​ពួក យើង​កំពុងតែ​សម្រិតសម្រាំង​ជ្រើសរើស​ភាពយន្ត​ខ្លី​ដែល​ល្អៗ ក្នុង​ជុំ​ទី​១ ហើយ​បន្ទាប់មកទៀត​គឺ​យើង​នឹង​រើស​រក​ជ័យលាភី​ចុងក្រោយ​នៅ​ដើមខែ​តុលា​។

​ឆ្នាំនេះ​ពានរង្វាន់​ដែល​យើង​សម្រិតសម្រាំង​មាន​៖

1-​ ​ជ័យលាភី​រឿង​ខ្លី​ប្រចាំឆ្នាំ​របស់​សមិទ្ធិ​ករ​កម្ពុជា ដែលមាន​ទឹកប្រាក់​៧០០​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​
2-​ ​ជ័យលាភី អ្នកដឹកនាំ​រឿង​ឆ្នើម​
3-​ ​ជ័យលាភី អ្នក​កាត់ត​ឆ្នើម​
4-​ ​ជ័យលាភី អ្នក​ថត​ភាពយន្ត​ឆ្នើម​
5-​ ​ជ័យលាភី សាច់រឿង​ល្អ​បំផុត​
6-​ ​ជ័យលាភី​សំរាប់​រឿង​បរទេស​ដែល​ពេញនិយម​ពី​ទស្សនិកជន​។​


​ដើម្បី​ដាក់ពាក្យ​ភាពយន្ត ខ្លី របស់​អ្នក មកកាន់​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​តាម​វិធី​ខាងក្រោម​៖
1- ផ្ញើមក​តាម​គេហទំព័រ www.filmfreeway.com/csff ;
2- ឬ​យកមក​ផ្ទាល់​តាម​អាសយដ្ឋាន ផ្ទះ​លេខ ១៣៨ ភូមិ បន្លា​ស្អិត ឃុំ ក្មួញ ខណ្ឌ​សែន​សុខ ក្រុងភ្នំពេញ ឬ តាមរយៈ​ទូរស័ព្ទ​លេខ 070/098 559 353 ។​

​ព័ត៌មាន​បន្ថែម​សូម​ចូល​គេហទំព័រ​៖

HOME


https://www.facebook.com/CSFF.co/

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close