តើលោក ឃួង ស្រេង បានប៉ុន្មានទើបសម្ងំស្ងៀមឲ្យលោក ប៊ុត សារ៉េត ប្រធានការិយាល័យលទ្ធកម្ម ប្រព្រឹត្តអំពើពុករលួយបំប៉ោងគម្រោង កេងប្រវ័ញថវិការជាតិយ៉ាងគឃ្លើនបែបនេះ?

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាឲ្យមន្រ្តីក្រោមឱវាទ( មូជទឹក ដុសក្អែល ឆ្លុះកញ្ចុះ ព្យាបាល)តែ លោក ប៊ុត សារ៉េត ប្រធានការិយាល័យលទ្ធកម្ម សាលារាជធានីភ្នំពេញ វិញហ៊ានប្រហើនប្រឆាំងនិងប្រសាសន៍ ! កំពុងធ្វើការងារ របៀបពុករលួយ បំប៉ោង គម្រោង កេងប្រវ័ញថវិការជាតិ ធ្វើមានបាន ខ្លួនឯងនិងបក្ខពួក គ្មាន នរណាបាន ដឹងឮទេ ព្រោះលោកពុករលួយមានជំនាញ ហើយមានខ្នង ដែលជាមេធំនៃសាលាក្រុងចាំជួយបិទ បាំង ទើបពុករលួយអាចសម្ងំ ក្រោម ដំបូលសាលាក្រុងនិងអាចឲ្យខូចមុខមាត់ បក្ស ជាពិសេស បាត់បង់ប្រជាប្រីយភាព សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ទៀតផង ។

សេចក្តីរាយការណ៍បានលើកទ្បើងថាឧកញ៉ា និងមេៗក្រុមហ៊ុនខ្លះបានប្រឈម និងការរិះគន់ ជុំ ទិសពីប្រជាពលរដ្ឋផងដែរ ដោយសារបញ្ហាផ្លូវក្នុងក្រុងប្រើប្រាស់មិនបានយូរ អ្នកខ្លះ ថា (ចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ី ស្តើង) (ផ្លូវធ្វើជាប់) ព្រោះផ្លូវ ធ្វើខាងមុខខូចខាងក្រោយ ធ្វើខាងក្រោយខូចខាងមុខ គ្រប់ផ្លូវក្នុងក្រុងភ្នំពេញ អោយតែជាគ្រោងការ លោក ប៊ុត សារ៉េត ប្រធានលទ្ធកម្ម សាលាក្រុង ។

មហាជនតែងតែរអ៊ូ រទាំថា ផ្លូវក្នុងក្រុងធ្វើ ហើយមិនទាន់ប្រើបានប៉ុន្មានថ្ងៃផង ខូចបណ្តើរៗប្រើ លែងកើត ធ្វើក្រោយ ខូចមុខ ធ្វើមុខខូចក្រោយ ដោយសារក្រុមហ៊ុន ដែលដេញថ្លៃចងមុងពី លោកប៊ុត សារ៉េត បានប្រើដែកតូច ចាក់បេតុងឬកៅស៊ូស្តើងមិនគ្រប់ស្តង់ដា កន្លែងខ្លះធ្វើលើដីស្អុយនិយាយរួមគេធ្វើអោយល្អមើលអោយរួចពីដៃតាមទឹកលុយដែលត្រូវស៊ី ដើម្បីកេងចំណេញថវិការ។

មហាជនបន្តដោយដាក់សំណួរថា ! ហេតុអ្វីបានជាគម្រោងមួយៗប្រើ លុយរាប់សិបលាន ជាគម្រោងមានស្តង់ដា បែរជាពេលធ្វើប្រើដែកតូចៗ ចាក់ស្តើងៗចឹង ម៉េចមិន ធ្វើតាម ស្តង់ដា បើតាមពិតការលើកគម្រោងមួយៗ គឺសុទ្ទតែតម្រូវ តាមស្តង់ដាបើហ៊ានតែទ្បើង គម្រោងមិនមានស្តង់ដារមិនអាចសុំលុយពីក្រសួងីហិរញ្ញវត្ថុបានទេ ។

មន្រ្តីសាលាក្រុងបានខ្សឹបប្រាប់ថា ដើម្បីបានលុយអនុវត្ត គម្រោងមួយ លោក ប៊ុត សារ៉េត អាចបំប៉ោងទឹកលុយដែលជាថវិការដ្ឋមកចែកគ្នាស៊ី គឺត្រូវចាប់ដៃគូរជាមួយ ក្រុមហ៊ុនណាដែលស្គាល់ចិត្តថ្លើមគ្នាដើម្បីពុករលួយ ពោលគឺដើម្បអោយពុករលួយស្របច្បាប់ត្រូវតែដេញថ្លៃ ដោយវិធីីចងមុង ដេញថ្លៃ តែពីរបីនាក់ស្ងាត់ៗទាល់តែជជែករឿងទឹកតែទឹកស្ករដែលគេ ហៅថាភាគរយបានសិន ទើបផ្តល់គម្រោងនោះអោយក្រុមហ៊ុន ដៃ គូពុករលួយធ្វើឲ្យ មានតម្លាភាពដេញថ្លៃជាសាធារណៈ។ហើយ មិនបាច់ខ្វល់ពី សវនកម្មផ្ទៃក្នុង សវនកម្មក្រសួង សវនកម្មជាតិ គឺយកថ្លៃទឹកតែជូន មេសាលាក្រុងទៅចប់រឿង ។

ក្រុមមន្ត្រីក្រុងបាននិយាយតគ្នាថា គម្រោងស្អីក៌ដោយអោយតែលើសពី១០០លានលុយខ្មែរមិនថា តែផ្លូវក្នុងក្រុងទេ សុទ្ធតែត្រូវឆ្លងកាត់ការដេញថ្លៃចងមុងពីលោក ប៊ុត សារ៉េត ហើយត្រូវ កាប់សាច់ស៊ីស្ទើរសល់តែឆ្អឹងទើបក្រុមហ៊ុនយកទៅធ្វើ បែបនិងវាមិនរលាយជាតិទៅហើយទេអី ?អំពើពុករលួយ របស់លោក ប៊ុត សារ៉េត ដែលកេងប្រវ័ញថវិការជាតិនេះ បើមិនមានបើកភ្លើងខៀវពីមេសាលាក្រុងទេក៏មិនអាចទៅរួចដែរ ។

មន្រ្តីស្មោះត្រង់ក្នុងសាលាក្រុង រងចាំមើល លោក ឱម យិនទៀត ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានចំណាត់ការបែបណាទៅលើលោក ប៊ុត សារ៉េត ប្រធានការិយាល័យលទ្ធកម្ម នៃសាលាក្រុងភ្នំពេញ កំពង់ប្រព្រឹត្តអំពើពុរលួយ កិបកេងថវិការជាតិ បំប៉ោងគម្រោង ដេញថ្លៃលេីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងភ្នំពេញ យ៉ាងរំភើយបែបនេះ៕ពាក់ពន្ឌ័ករណីខាងលេីខ្មែរ7មករាមិនអាចសុំការបំភ្លឺបានឡេីយពីលោកប៊ុត​សារ៉េត។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close