រដ្ឋបាល​រាជធានី​ភ្នំពេញ ផ្អាក​ការធ្វើ​ចរាចរណ៍​រថយន្ត​ធំ ដឹក​ធ្ងន់​ឆ្លងកាត់​ផ្លូវ​លេខ​២០​អា

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​ហាម​ការធ្វើ​ចរាចរណ៍​ចំពោះ​រថយន្ត​ធំ ឡាន​ដឹក​ធ្ងន់​ឆ្លងកាត់​ផ្លូវ​លេខ​២០​អា ចាប់ពី​ម៉ោង​នេះ​តទៅ តែ​អាចអោយ​ធ្វើ​ចរាចរណ៍​បាន​ចំពោះ​រថយន្ត​តូច និង​ម៉ូតូ​។​

ការសម្រេច​បែបនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ឡើង​នៅ​យប់​ថ្ងៃទី​២៥ តុលា ខណៈដែល​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ដែល​កំពុង​ហក់​ឡើង​។​

​កំណាត់​ផ្លូវ​លេខ​២០​អា ដែល​ត្រូវ​បិទ​នេះ ចាប់ពី​រង្វង់​មូល​កួរស្រូវ ឆ្លងកាត់​សង្កាត់ រលួស និង​សង្កាត់​គង​ន​យ ខណ្ឌដង្កោ ទៅ​ផ្សារ​កន្ទួត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ហើយ​ការសម្រេច​មិនអោយ​មានការ​ធ្វើចរាច​រណ៍​ចំពោះ​ឡានធំ ដឹកទំនិញ​ឆ្លងកាត់​ផ្លូវ​លេខ​២០​អានេះ គឺ​ដោយសារ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​ហក់​ឡើង​ខ្លាំង និង​ហូរ​កាត់​កំណាត់​ផ្លូវ​មួយ​នេះហើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close