អ្នកស្លាប់លើស ៥,៣០០០នាក់ ពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់Gaza
នាយករដ្ឋមន្ត្រី ប្រទេសអ៊ីស្រាអែល បានប្តេជ្ញា កាលពីថ្ងៃចន្ទថា ខ្លួននឹងវាតទី ត្រួតត្រាតំបន់ហ្គាហ្សា ទាំងមូល ខណៈដែលខ្លួនបានបង្កើនការវាយប្រហារ នៅទូទាំងទឹកដី មួយនេះ ប៉ុន្តែ ចំនួនមនុស្សស្លាប់ នៅទីនោះ បានកើនលើស ៥,៣០០០នាក់ ហើយ។
តាមរយៈវីដេអូ ដែលត្រូវបានបង្ហោះ នៅលើបណ្តាញសង្គម Telegram លោក នាយករដ្ឋមន្ត្រី Netanyahu បាននិយាយថា «ការប្រយុទ្ធគ្នា មានភាពតានតឹង ហើយយើងកំពុងធ្វើឱ្យមានការកើនឡើង ថែមទៀត»។ លោកបានបន្ថែមថា «យើងនឹងគ្រប់គ្រងគ្រប់ដែនដី ទាំងអស់ នៃតំបន់ហ្គាហ្សា នេះ»។
ជាការកត់សម្គាល់ កាលពីថ្ងៃចន្ទ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារ «គោលដៅភេរវកម្មចំនួន១៦០» នៅក្នុងតំបន់ហ្គាហ្សា ត្រឹមរយៈពេល១ថ្ងៃ។ ប៉ុន្តែ ការិយាល័យសិទ្ធិមនុស្ស ហៅកាត់ OHCHR របស់អង្គការសហប្រជាជាតិ បាននិយាយថា សកម្មភាពរបស់អ៊ីស្រាអែលគឺ “បំពានច្បាប់អន្តរជាតិ និង ស្មើនឹងការបោសសម្អាត ជនជាតិភាគតិច”។
គួររម្លឹកថា «ការវាយប្រហារ នៅខែតុលា ឆ្នាំ២០២៣» របស់ក្រុមហាម៉ាស់ ទៅលើភាគខាងត្បូង ប្រទេសអ៊ីស្រាអែល បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ជាង១,០០០នាក់ ដែលភាគច្រើន ជាជនស៊ីវិល បាននាំឲ្យមានការសងសឹក។ អ៊ីស្រាអែលបានវាយប្រហារ តំបន់ហ្គាហ្សា ស្លាប់មនុស្ស ចំនួន ៥,៣៤៨៦នាក់ហើយ គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។