សេដ្ឋកិច្ច

ក្រុមហ៊ុន Vietjet ផ្តល់ជូន​នូវ​ភាពល្អ​ឥតខ្ចោះ ដើម្បី​អបអរ​រដូវ​កាល​បុណ្យ និង​ឆ្លង​ឆ្នាំ​សកល​

(​ភ្នំពេញ​) ៖ នា​រដូវ​កាល​អបអរសាទរ​រដូវ​កាល​បុណ្យ និង​ការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល​នា​ចុងឆ្នាំ​នេះ ក្រុមហ៊ុន Vietjet កំពុងតែ​ពង្រីក​បណ្តាញ​ហោះហើរ​របស់ខ្លួន​ដើម្បី​ផ្តល់​ភាព​កាន់តែ​ងាយស្រួល និង ផ្តល់ឱកាស​កាន់តែច្រើន​សម្រាប់​ការហោះហើរ​ដោយផ្ទាល់​ទៅកាន់​គោលដៅ​ជាច្រើន​។​

​ជើងហោះហើរ​ថ្មី​មួយ​រវាង​កោះ​ភូ​កុ (​វៀតណាម​) និង ទីក្រុង​សេ​អ៊ូ​ល (​កូរ៉េខាងត្បូង​) នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី 22 ខែធ្នូ​ឆ្នាំ 2018 នេះ​តទៅ​។ ជើងហោះហើរ​នេះ នឹង​ភ្ជាប់​ទិសដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​ទាំងពីរ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ធ្វើដំណើរ​រប​ស់​ភ្ញៀវទេសចរ​ក៏ដូចជា​ប្រជាជន​ក្នុងស្រុក​នៃ​ភាគី​ទាំងពីរ ហើយ​វា​ក៏​ជាការ​រួមចំណែក​ដើម្បី​អភិវឌ្ឍន៍​ពាណិជ្ជកម្ម និង​សមាហរណកម្ម​នៅក្នុង​តំបន់​ផងដែរ​។​

​ការហោះហើរ​ដែលមានរ​យៈ​ពេល​ប្រាំ​ម៉ោង​កន្លះ​រៀងរាល់​ជើង ជា​រៀងរាល់ថ្ងៃ នឹងធ្វើ​ឲ្យ​ជើងហោះហើរ​ទៅមក​រវាង​កោះ​ភូ​កុ និង ទីក្រុង​សេ​អ៊ូ​ល មាន​ប្រជាប្រិយភាព​។ ជើងហោះហើរ​ពី​កោះ​ភូ​កុ ត្រូវបាន​គ្រោង​នឹង​ចេញដំណើរ​ជា​រៀងរាល់ថ្ងៃ​នៅ​ម៉ោង 15:30 ហើយ​មកដល់​ទីក្រុង​សេ​អ៊ូ​ល​នៅ​ម៉ោង 22:45 ខណៈពេលដែល​ជើងហោះហើរ​ត្រឡប់មកវិញ នឹង​ចេញដំណើរ​ពី​ទីក្រុង​សេ​អ៊ូ​ល​នៅ​ម៉ោង 1:45 ហើយ​ទៅដល់​កោះ​ភូ​កុ​នៅវេលា​ម៉ោង 5:35 ម៉ោង​នៅក្នុង​ស្រុក​។​

​កោះ​ភូ​កុ គឺជា​ផ្នែក​មួយ​នៃ​ខេត្ត កៀន ជាំ​ង (Kien Giang) និង​ជា​កោះធំ​ជាងគេ​នៅក្នុង​ប្រទេស​វៀតណាម​។ កោះ​ភូ​កុ ជា​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ ត្រូវបាន​គេ​ដាក់ឈ្មោះ​និង​ស្គាល់​ថា​ជា «​កោះ​គុជ​» ដែល​បាន​ទាក់ទាញ​ការវិនិយោគ​សំខាន់ៗ​លើ​អចលនទ្រព្យ​នៅក្នុង​គម្រោង​ទេសចរណ៍ និង រមណីយដ្ឋាន​។ ការបើក​ជើងហោះហើរ​ថ្មី​ដែល​ភ្ជាប់​កោះ​ភូ​កុ និង​រដ្ឋធានី​នៃ​ប្រទេស​កូរ៉េខាងត្បូង​នេះ​បានទទួល​ការកោតសរសើរ​ថា​នាំមក​នូវ​ការផ្លាស់ប្តូរ​ដែល​គួរ​ជាទី​មោ​ទក នឹង​លើកកម្ពស់​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​ប្រកបដោយ​សុវត្ថិភាព ភាព​ស៊ីវីល័យ និង​ទំនើប មកដល់​ប្រជាជន​ក្នុងស្រុក​នៃ​តំបន់​ទាំងពីរ​។​

​ទន្ទឹមនឹង​នេះដែរ​ក្រុមហ៊ុន Thai Vietjet ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​មួយ​មាន​ការិយាល័យ​នៅ​ព្រលានយន្តហោះ សុវណ្ណ​ភូមិ នាទី​ក្រុង​បាងកក គ្រោង​នឹង​រៀបចំ​ជើងហោះហើរ​ផ្ទាល់​ពី​ក្រុង​បាងកក​ទៅកាន់​ប្រទេស​វៀតណាម និង តៃវ៉ាន់​ផងដែរ​។ សេវាកម្ម​ជើងហោះហើរ​ប្រចាំថ្ងៃ​ពី​ទីក្រុង​បាងកក ទៅកាន់​ទីក្រុង​ដា​ណា​ង​ដែលជា​ទីក្រុង​ឆ្នេរសមុទ្រ​នៅ​ប្រទេស វៀតណាម​ភាគ​កណ្តាល​គ្រោង​នឹង​ហោះហើរ​នៅ​ថ្ងៃទី 15 ខែតុលា​ឆ្នាំ 2018 ដែលមាន​ជើងហោះហើរ 5 ជើង​ក្នុង​មួយ​សប្តាហ៍​ពី​ទីក្រុង​បាងកក – ទៅកាន់​តំបន់​តា​ជុង (Taichung sector) ចាប់ពី​ថ្ងៃទី 3 ខែវិច្ឆិកា​ឆ្នាំ 2018 ដែល​គ្រោង​នឹង​ហោះហើរ​ជាប្រចាំ រៀងរាល់ថ្ងៃ​ច័ន្ទ ថ្ងៃ​ពុធ ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។​

​ការបើក​ជើងហោះហើរ​រ​វាង​ទីក្រុង​បាងកក និង តា​ជុង នឹង​ដំណើរការ​ស្របពេល​ជាមួយនឹង​ការបើក​សម្ពោធ​ពិធី​តាំងពិព័រណ៍​ពិភព​ផ្កា​នៃ​តំបន់​តា​ជុង​ឆ្នាំ 2018 (Taichung World Flora Exposition) ។​

​សម្រាប់​ព័ត៌មាន​បន្ថែម ទំនាក់ទំនង​មក​៖
Makara Chheang
Email: makara@reddot.com.kh
TEL: 017 651 649

Ms Kieu Duong (Amy)
Email: kieuduong@vietjetair.com
Tel: (+84)932 775 066​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close