ព័ត៌មានជាតិ

ក្រុមហ៊ុន (Vietjet) បញ្ចេញ​យន្តហោះ​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ដោយ​ការរញ្ជួយ​ដី និង រលក​យក្ស​ស៊ូណាមិ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​

​កាលពី​ថ្ងៃទី​៣ តុលា កន្លងទៅនេះ ក្រុមហ៊ុន Vietjet បានចេញ​ជើងហោះហើរ​ពិសេស​មួយ​វ៉ុល​លេខ VJ2611 ដែលមាន​ឈ្មោះថា “​ចំណង​ស្នេហ៍​” ផ្ទុក​ទៅដោយ​គ្រឿងឧបភោគ​បរិភោគ​រួមមាន អាហារ​កំប៉ុង ភួយ និង​សំភារៈប្រើប្រាស់​ចាំបាច់​ផ្សេងៗ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ការរញ្ជួយ​ដី និង រលក​យក្ស​ស៊ូណាមិ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

​ជើងហោះហើរ​របស់​ក្រុមហ៊ុន Vietjet មិន​ត្រឹមតែ​ដឹកជញ្ជូន​សម្ភារៈ​សង្គ្រោះ​ប៉ុណ្ណោះ​ទេ យន្តហោះ​នេះ​ក៏បាន​ដឹកជញ្ជូន​ក្តី​ស្រលាញ់ និង​សមាន​ចិត្តល្អ​របស់​ប្រជាជន​វៀតណាម​ទៅកាន់​ប្រជាជន​ឥណ្ឌូនេស៊ី​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​នេះ​ផងដែរ​។​

​សកម្មភាព​សង្គ្រោះបន្ទាន់ និង គំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន Vietjet បានរៀបចំ​ឡើង​ក្នុង​រយៈពេល​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​។
​បុគ្គលិក​ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បានរៀបចំ​ជើងហោះហើរ​យ៉ាង​ឆាប់រហ័ស រួមទាំង​ការត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​ផ្នែក​បច្ចេកទេស និង​អាជ្ញាប័ណ្ណ​សម្រាប់​ជើងហោះហើរ ក៏ដូចជា​ការបើក​យុទ្ធនាការ​បរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងមូល​ដើម្បី​ធ្វើឱ្យ​ការហោះហើរ​មួយ​នេះ​អាច​ដំណើរការបាន​។​

​ការរញ្ជួយ​ដី​ដែលមាន​កម្រិត 7,5 រិច​ទ័​រ​នៅ​ឆ្នេរសមុទ្រ​នៃ​កោះ​ស៊ុ​ល​ឡា​វេ​ស៊ី បានធ្វើ​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ​នា​ល្ងាច​ថ្ងៃទី 28 ខែកញ្ញា​ឆ្នាំ 2018 បាន​បំផ្លិចបំផ្លាញ​តំបន់ឆ្នេរ​សមុទ្រ​ប៉ូ​ឡូ និង​ដុង​ហ្គា​ឡា​យ៉ាងធ្ងន់ធ្ងរ​។ អាជ្ញាធរ​បាន​ប៉ាន់ប្រមាណ​ថា​យ៉ាងហោចណាស់​ក៏មាន​អ្នកស្លាប់​ចំនួន 1.300 នាក់ ហើយ​តួលេខ​អាច​កើន​ច្រើន​ជាងនេះទៀត​នាពេលខាងមុខ​។ ប្រជាជន​ប្រហែល 16.700 នាក់​ត្រូវបាន​ជម្លៀសចេញ ហើយ​ប្រជាជន​ប្រមាណ 2.4 លាន​នាក់​ត្រូវការ​ជំនួយ​មនុស្សធម៌​។​

​នៅ​ឆ្នាំ 2013 បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង​ហៃ​យ៉ាន បំផ្លិចបំផ្លាញ​ទីក្រុង​ជាច្រើន​នៅក្នុង​ប្រទេស​ហ្វីលីពីន ពេលនោះ​ក្រុមហ៊ុន Vietjet បាន​ប្រតិបត្តិការ​ជើងហោះហើរ​ចំនួន​ពីរ​ក្នុងការ​ដឹកជញ្ជូន​សំភារៈ​ជំនួយ​សង្គ្រោះ និង​ដឹកជញ្ជូន​ជនរងគ្រោះ​វៀតណាម​ទៅផ្ទះ​វិញ​ដោយ​សុវត្ថិភាព​។
​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏បាន​រៀបចំ​ជើងហោះហើរ​ផ្តល់ជំនួយ​ជាច្រើន​ទៅកាន់​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម បន្ទាប់ពី​គ្រោះទឹកជំនន់ និង “​ចែករំលែក​សេចក្តីស្រឡាញ់​” ដោយ​ផ្តល់ជូន​នូវ​ជើងហោះហើរ​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាជន​ដែល​មិនមាន​លទ្ធភាព ឲ្យ​អាចធ្វើ​ដំណើរ​ទៅកាន់​ផ្ទះសម្បែង​របស់​ពួកគេ​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​សែន​លោក​ខែ​ដោយ​រីករាយ​។​

Volunteering and charity works have become a part of Vietjet’s corporate culture to share the love and support the disaster-hit and underprivileged people.

​ការងារ​ស្ម័គ្រចិត្ត និង សប្បុរសធម៌​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​វប្បធម៌​របស់​សាជីវកម្ម​ក្រុមហ៊ុន Vietjet ក្នុងការ​ចែករំលែក​ក្តី​ស្រលាញ់ និង​ផ្តល់​ការគាំទ្រ​ដល់​ប្រជាជន​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ និង​ជនក្រីក្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close