ព័ត៌មានជាតិ

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរីមមាញឹកក្នុងការជួសជុលលំក្នុងខេត្តនិងផ្លូវទៅតាមបណ្តាស្រុកមួយចំនួនដែលរងការខូចខាតដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាជិត៣ខែកន្លងមកនេះ

យោងតាមការណែពីសំណាក់ឯកឧត្តម ថង
សាវុន អភិបាលខេត្តបច្ចុប្បន្នមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តរតនគិរីកំពុងតែមមាញឹកជួសជុលឡើងវិញនូវផ្លូវលំក្នុងខេត្តនិងផ្លូវទៅកាន់បណ្តាស្រុកមួយចំនួនដែលទទួលរងនូវផលប៉ះពាល់ដោយសារឥទ្ធិពលភ្លៀងធ្លាក់ៗគ្នារយះពេលជិត៣ខែកន្លងមកនេះ។​

តាមការបញ្ជាក់អោយដឹងពីមន្រី្តជំនា​ញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ថា ក្នុងអំឡុងពេលដែលភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃអស់រយៈពេលជិត ៣ខែមកនេះ បានបង្ករអោយផ្លូវក្នុងខេត្តរតនគិរី រងនូវការខូចខាតរួមមាន៖

១.ផ្លូវជាតិលេខ ៧៦ ជាផ្លូវក្រាលកៅស៊ូ DBST ស្ថិតក្នុងស្រុកលំផាត់ មានការខូចខាតធ្ងន់ធ្ងរដោយសារទឹកភ្លៀងធ្លាក់ជាប់រយៈពេល ៣ខែ មានប្រវែង ២.៥គម តែមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើការជួសជុលរួចរាល់បាន ២គម និងកំពុងធ្វើការជួសជុលបន្ត ។

២.ផ្លូវជាតិលេខ ៧៨ជាផ្លូវក្រាលកៅស៊ូ AC និង DBST ស្ថិតក្នុងស្រុកអូរយ៉ាដាវ មានការខូចខាតធ្ងន់ធ្ងរដោយសារទឹកភ្លៀងធ្លាក់ជាប់រយៈពេល ៣ខែ មានប្រវែង ១.៥គម តែមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានធ្វើការជួសជុលរួចរាល់បាន ១គម និងកំពុងធ្វើការជួសជុលបន្ត ។

៣.ផ្លូវខេត្តលេខ ៣៧៨៥ ជាផ្លូវក្រាលក្រួសក្រហម ស្ថិតក្នុងស្រុកវ៉ឺនសៃ មានការខូចខាតធ្ងន់ធ្ងរដោយសារទឹកភ្លៀងធ្លាក់ជាប់រយៈពេល ៣ខែ មានប្រវែង ៨គម តែមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានធ្វើការជួសជុលរួចរាល់បាន ១គម និងកំពុងធ្វើការជួសជុលបន្ត ។

៤.ផ្លូវខេត្តលេខ ៣RK១ ជាផ្លូវក្រាលក្រួសក្រហម ស្ថិតក្នុងស្រុកតាវែង មានការខូចខាតធ្ងន់ធ្ងរដោយសារទឹកភ្លៀងធ្លាក់ជាប់រយៈពេល ៣ខែ មានប្រវែង ៧គម តែមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានធ្វើការជួសជុលរួចរាល់បាន ២គម និងកំពុងធ្វើការជួសជុលបន្ត ។​

មន្រ្តីជំនាញរូបនេះបន្ថែមថា ផ្លូវដែលរងការខូចខាតខាងលើនេះមន្ទីរនឹងធ្វើប្រតិបត្តិការជួសជុលអោយហើយទាំង
អស់នៅរដូវប្រាំងឆ្នាំនេះ។​ដោយឡែកផ្លូវទៅស្រុកអណ្តូងមាសនៅឆ្នាំនេះមន្ទីរនឹងធ្វើការក្រាលកៅស៊ូ
តភ្ចាប់គ្នាអោយហើយ១០០%។​ដូច្នេះឆ្នាំក្រោយផ្លូវទៅស្រុកអណ្តូងមានលែងចោទជាបញ្ហាទៀតហើយ។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close