ចាប់ៗរហូតមិនចេះអស់បញ្ជូន​ជនសង្ស័យ៨នាក់ និង​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក៦៧កញ្ចប់ ទៅ​តុលាការ នៅ​ភ្នំពេញ

(ភ្នំពេញ)៖ នៅ​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី០៨នាក់ ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ រួមជាមួយ​ថ្នាំញៀន​ប្រភេទ ក្រាម​ពណ៌​ស​ថ្លា៦៧ក​ញ្ចា​ប់ ជា​ប្រភេទ​ម៉ា​ទឹកកក។


ជនសង្ស័យ​ទាំងប្រុស​ស្រី​ទាំង០៨នាក់​នេះ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅ​ចំណុច​ក្រុម៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។
ជនសង្ស័យ​ទាំងអស់នោះ​រួមមាន ទី១៖ឈ្មោះ រ័ត្ន ឧ​ត្ត​ម ហៅ​ឧ​ត្ត​ម អាយុ២២ឆ្នាំ, ទី២៖ឈ្មោះ ចាន់ សុឃឿន ហៅ​ខ្មៅ អាយុ២៣ឆ្នាំ, ទី៣៖ឈ្មោះ ជា គា អាយុ២៨ឆ្នាំ, ទី៤៖ឈ្មោះ ស៊ឺ​ម វណ្ណា ហៅ​ធី​ង អាយុ៣៤ឆ្នាំ, ទី៥៖ឈ្មោះ មួង សុខ​ទី ហៅ​ទី អាយុ២៩ឆ្នាំ, ទី៦៖ឈ្មោះ រិ​ន រ៉ុ​ត ហៅ​តួ អាយុ២៥ឆ្នាំ, ទី៧៖ឈ្មោះ កែវ កល្យាណ ហៅ​សិលា ភេទ​ស្រី អាយុ២០ឆ្នាំ និង​ទី៨៖ឈ្មោះ ខ្លូត វាសនា ហៅ​ស្នា ភេទ​ស្រី អាយុ២៥ឆ្នាំ។
ពួកគេ​ទាំង០៨នាក់​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹងថា គ្រឿងញៀន​ទាំង៦៧កញ្ចប់ (ប្រភេទ​ម៉ា​ទឹកកក) គឺ​ពិតជា​របស់​ពួកគេ​ប្រាកដ​មែន ហើយ​គ្រឿងញៀន​ទាំងនោះ គឺ​សម្រាប់​ពួកគេ​យកទៅលក់​បន្ត និង​ប្រើប្រាស់​ខ្លួនឯង​ផង។ បន្ទាប់ពី​ទទួលបាន​ចម្លើយសារភាព ទើប​មន្ត្រី​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំរឿង និង​បញ្ជូន​ពួកគេ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close