អេត្យូពី ចង់លូកចូលទីផ្សារចិន តាមរយៈពិព័រណ៍សេដ្ឋកិច្ចអន្តរជាតិ China

អេត្យូពីៈ ប្រទេសអេត្យូពី កំពុងសំឡឹងចង់ចូលរួមចំណែកដ៏សកម្មនៅក្នុង​ពិព័រណ៍សេដ្ឋកិច្ចរយៈពេលថ្ងៃChina International Import Expo ដោយសង្ឃឹមថាពិព័រណ៍អន្តរជាតិដ៏ធំមួយនេះ នៅក្នុងទីក្រុងសៀងហៃ នាខែវិច្ឆិកាខាងមុខនេះ នឹងជួយពួកគេឲ្យទាក់ទាញ​អ្នក​ទិញ និង​អ្នកវិនិយោគទន់។

ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់អាហ្វ្រិកEthiopian Airlines និងផលិតកសិកម្ម ដែលរួមទាំងកាហ្វេ នឹងត្រូវបង្ហាញ​នៅក្នុងពិព័រណ៍ឆ្នាំនេះ។

លោកស្រី បេថែលហេម ទីឡាហ៊ុន អាឡេមូ គឺជា​សហគ្រិនអេត្យូពីមួយរូប។ ក្រុមហ៊ុនកាហ្វេGarden of Coffeeដ៏ជោគជ័យ​ និងបោះសំឡេងដែលមានមូលដ្ឋាននៅប្រទេសអេត្យូពី របស់លោកស្រី នឹងចូលរួមពិព័រណ៍មួយនេះ។

លោកស្រី បេថេលហេម ដែលជាម្ចាស់ និងជាអគ្គនាយកក្រុមហ៊ុនGarden of Coffeeបាននិយាយថា រឿងមួយដែលលោកស្រី ចង់ធ្វើ​នៅ​ទីនោះ គឺជាការផ្សព្វផ្សាយកាហ្វេប្រភេទផ្សេងគ្នា​របស់អេត្យូពី ដោយសារតែក្រុមហ៊ុនកាហ្វេភាគច្រើន នៅទីនេះ និងក្រៅទីនេះ ពួកគេផ្តោតសំខាន់​លើការផ្សំលាយបញ្ចូលគ្នារបស់កាហ្វេ ដូច្នេះហើយពួកគេគ្មានកាហ្វេណាជាក់លាក់នោះទេ។ នៅក្រុមហ៊ុន Garden of Coffee ពួកយើង ផ្តោតទៅកាន់​កាហ្វេច្បាស់លាស់ វាមានន័យថា យើងមិនលាយបញ្ចូលកាហ្វេជាមួយប្រភេទកាហ្វេផ្សេងទៀតនោះទេ។ ដូន្នេះហើយ ពួកយើងអាចនឹង​ផ្សព្វផ្សាយពីកាហ្វេនេះបាន ហើយវានឹងក្លាយជាឱកាសដ៏គួរ ភ្ញាក់ផ្អើលមួយសម្រាប់ពួកយើង និងអ្នករាល់គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close