រដ្ឋបាលខេត្តព្រះសីហនុ​ ដឹកនាំកម្លាំងសំអាតជាបន្ទាន់នូវសំណល់កំប្លោកដែលអណ្តែតមកកកនៅឆ្នេរអូរឈើទាល ————–

នៅព្រឹកថ្ងៃ​ ១កើត​ ខែ​អស្សុជ​ ឆ្នាំច​ សំរិទ្ធស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី១០​ ខែ​តុលា​ ឆ្នាំ​២០១៨​ រដ្ឋបាលខេត្តព្រះសីហនុក្រោមការដឹកនាំដោយឯកឧត្តម​ យន្ត​ មីន

​ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​ និងដោយមានការចូលរួមពីមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្ត​ អាជ្ញាធរក្រុង​ កងកម្លាំងប្រដាប់អាវុធ​ រួមនឹងប្រជាពលរដ្ឋ​ប្រមាណជាង១០០​នាក់​ បានធ្វើការសំអាតជាបន្ទាន់នូវកាកសំណល់កំប្លោក​ ដែលបានអណ្តែតមកកកនៅតាមឆ្នេរអូរឈើទាល​។

សូមបញ្ជាក់ថា​ សំណល់កំប្លោកដែលរសាត់អណ្តែតមកកកតាមឆ្នេរដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនបានសរសេរសាររិះគន់កន្លងមកនេះ​ រដ្ឋបាលខេត្តនិងអាជ្ញាធរពាក់ព័ន្ធបានធ្វើការសំអាតរួចរាល់អស់ហើយ​ ខណៈដែលឆ្លៀតក្នុងឱកាសនោះផងដែរ​ រដ្ឋបាលខេត្ត​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ​ ជាពិសេសម្ចាស់អាជីវករលក់ដូរ​ សូមចូលរួមសំអាតអនាម័យបរិស្ថានឆ្នេរសមុទ្រឱ្យបានល្អ​ ដើម្បីរួមចំណែកថែរក្សាការពារឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តព្រះសីហនុយើង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close