គ្រោះថ្នាក់រថភ្លើងនៅ ម៉ារ៉ុក ស្លាប់និងរបួស៩០នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស៧នាក់ស្លាប់និងជាង ៨០នាក់រងរបួសនៅក្នុងហេតុការរថភ្លើង ដឹកអ្នកដំណើរ ធ្លាក់កងចេញពីផ្លូវ បណ្តាលឲ្យក្រឡាប់។

រថភ្លើងជួបគ្រោះថ្នាក់ខាងលើធ្វើដំណើរពីទីក្រុង Morocco ទៅកាន់ស្រុក មួយនៅភាគខាងជើងប្រទេស។
ហេតុការគ្រោះថ្នាក់កើតឡើងនៅរសៀលថ្ងៃទី១៦ខែតុលា ពេលដែលរថភ្លើងចូលទៅដល់ស្រុក Sidi Bouknadel ជិតទីក្រុង Sale។ នៅកន្លែងកើតហេតុ ទ្វាបង្អួច កៅអី វ៉ាលី អ្នកដំណើរ បែកបាក់ គ្រប់ដណ្តប់ពេញកន្លែងគ្រោះថ្នាក់។ អ្នករងរបួស ត្រូវបាន បញ្ចូនទៅកាន់មន្ទីពេទ្យ ក្នុងតំបន់ Rabat នៅក្បែរ នោះ ។ ក្រុមជួយសង្គ្រោះ កំពុងស្វែងរកអ្នកដែលជាប់គាំនៅខាងក្នុង រថភ្លើង ។
មន្ត្រី គ្រប់គ្រងចរាចរណ៍ផ្លូវដែក បានទៅកាន់កន្លែងកើតហេតុ ដោយ ចាប់ផ្តើមបើកការស្រាវជ្រាវបញ្ចាក់ពី មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់។ ពលរដ្ឋនៅក្នុងតំបន់បានឲ្យដឹងថា «យើងបានឮស៊ូសម្លេងខ្លាមង អមទៅដោយសម្លេងផ្ទុះខ្លាំង ។ លោក Mourad El Kbiri ម្ចាស់ហាងកាហ្វេនៅក្បែរនោះបានឲ្យដឹងថា « ខ្ញុំបានរត់ចេញទៅក្រៅមើលថាតើមានរឿងអ្វីកើតឡើង ។ពិតជារឿងរន្ធត់ណាស នៅទីកន្លែងនោះ គ្រប់ដណ្តប់ទៅដោយសាកសព និងអ្នករងរបួស ឈាម គ្រប់ទីកន្លែង»។
ក្រសួងសុខាភិបាលបានប្រកាសអាសន្ន នឹងអំពាវនាវឲ្យពលរដ្ឋបរិចាកឈាម នឹងបញ្ចូនឈាមទៅកាន់តំបន់ Rabat ជាបន្ទាន់ជួយដល់ជនរង្គ្រោះ។ ប្រធានក្រុមហ៊ុនផ្លូវដែក រួមជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងចរាចរណ៍ ដឹកជញ្ជូន ម៉ារ៉ុកក៏បានទៅកាន់កន្លែងកើតហេតុ ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close