ឯកឧត្តមរដ្ធមន្ត្រីក្រសួងសាធារណព្រមានធ្ងន់ៗប្រសិនរកឃេីញស្ថានីយ៏ថ្លឹងជញ្ជីងណាឃុបឃិតជាមួយម្ចាស់រថយន្តដឹកលេីសទម្ងន់

-បន្ទាប់ពីមានមន្ដ្រីជញ្ជីង នៅតាមស្ថានីយថ្លឹងរថយន្តមួយចំនួន បានឃុបឃិតជាមួយក្រុមហ៊ុនដឹកជញ្ជូន ដោយបានឆ្កឹះជញ្ជីងបញ្ចុះទម្ងន់ សម្រាប់ថ្លឹងរថយន្ដ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

បានបញ្ជាក់ថា មានមន្ដ្រីជញ្ជីង នៅតាមស្ថានីយថ្លឹងរថយន្ត១៤នាក់ បានបញ្ជូនទៅតុលាការ ដោយសារកំពុងមានសំណុំរឿង ពាក់ព័ន្ធអំពីេពុករលួយ ដើម្បីចាត់ការតាមនិតីវិធីច្បាប់ ខណៈក្រសួងបានដកពួកគេ ចេញតួរនាទីផងដែរ។
-ការលើកឡើងរបស់ លោករដ្ឋមន្ត្រីក្រសួងសាធារណការ មិនបានបញ្ចេញឈ្មោះ និងទីកន្លែងដែលមន្ដ្រីជញ្ជីង នៅតាមស្ថានីយ ថ្លឹងរថយន្តណាមួយ នោះដែរ។
ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានជួសជុល ផ្លូវជាតិលេខ៤៨ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដម ស៊ុន ចាន់ថុល អំពាវនាវដល់មន្ដ្រី នៅតាមស្ថានីយថ្លឹងរថយន្តក្នុងប្រទេសទាំងអស់ ត្រូវមានការប្រយ័ត្នប្រយែង ដោយសារនាពេលថ្មីៗនេះ ឃើញព័ត៌មានចេញផ្សាយថា “អស់លោកឲ្យឡាន ចេញទៅឲ្យតែបានលុយ មិនបាត់ថឹ្លងទេ” បញ្ហាទាំងនេះ ត្រូវបញ្ឍប់ជាបន្ទាន់។
-ឯកឧត្ដមបានបន្ដទៀតថា ក្រសួងសាធារណការ ក៏បានខិតខំធ្វើរយ៉ាងណាទប់ស្កាត់ កុំឲ្យមានមន្ដ្រីជញ្ជីងថឹ្លងរថយន្ត អនុញ្ញាតឲ្យរថយន្ដដឹកទំនិញធ្ងន់ៗ ចូលថឹ្លងមិនបានត្រឹមត្រូវ ដូច្នេះ ក្រុមការងារ នៃក្រសួងសាធារណការ ត្រូវចុះពិនិត្យតាមដានកាំមេរ៉ា នៅតាមជញ្ជីងថ្លឹងរថយន្តនិមួយៗ ហើយមន្ដ្រីក្រសួងសាធារណការទាំងអស់ ត្រូវនាំគ្នា ចូលរួមទប់ស្កាត់ រថយន្ដដឹកលើសទម្ងន់ ដើម្បីការពារផលប្រយោជន៍ ជាតិទាំងមូល។
-ឯកឧត្ដម ស៊ុន ចាន់ថុល មានប្រសាសន៍ថា “កុំថាយើងខ្ញុំ មិនអនុវត្តន៍ តាមផ្លូវច្បាប់ឲ្យសោះ យើងធ្វើការពិភាក្សាគ្នារ ជាមួយអង្គភាព ប្រឆាំងអំពើពុករលួយមួយចំនួន រួចហើយ។
ខ្ញុំសូមជម្រាបថា÷ មន្ដ្រីជញ្ជីង ខ្ញុំបានដូរម្ដងហើយ ១៤នាក់ បានដកចេញជាបន្ទាន់ ដោយសារមានបញ្ហាហ្នឹង ហើយមន្ដ្រីជញ្ជីង១៤នាក់ សំណុំរឿងនៅតុលាការ មិនទាន់រួចខ្លួនទេ អ្នកដែលឆ្កឹះជញ្ជីង បញ្ចុះទម្ងន់ វាហ្នឹង១៤នាក់ បានបញ្ជូនទៅតុលាការហើយ”។
-ឆ្លៀតឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសាធារណៈីការ លើកឡើងថា កំណាត់ផ្លូវជាតិលេខ៤៨ ភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ស្រុកស្រែអំបិល ទៅកាន់ទីរួមខេត្តកោះកុងដែលកំពុងរងការខូចខាត ដោយសារទឹកភ្លៀងជន់លិច និងរងការខូចខាត ដោយសារតែដឹកលើសទម្ងន់ នឹងជួសជុលឡើងវិញ ឲ្យបានមុនពិធីបុណ្យសមុទ្រ ដើម្បីសម្រួលដល់ ពលរដ្ឋធ្វើដំណើរ ទៅលេងបុណ្យសមុទ្រ នៅខេត្តកោះកុង នាពេលខាងមុខ។

-សូមបញ្ជាក់ថា ÷សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក៏ធ្លាប់បានបញ្ជា ឲ្យអភិបាលរាជធានី-ខេត្ត-ក្រុង ទាំងអស់ត្រូវចាប់ រថយន្តតទ្រុង និងដឹកលើសទម្ងន់។ កាលខែកញ្ញា ឆ្នាំ២០១៨ គណៈកម្មាធិការសម្របសម្រួល អចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចាប់រថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ចំនួន២២៥គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥០១,៩៥០,០០០ រៀលផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close