ឯកឧត្តមអភិបាលខេត្តតាកែវចុះពិនិត្យនិងបេីកការដ្ធានជួសជុលផ្លូវលំ២ខ្សែ

ព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមជាមួយនឹងលោក មូល វិចិត្រ អភិបាលក្រុងដូនកែវ និងប្រធាន

អនុប្រធានមន្ទីរពាក់ព័ន្ធ បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវលំក្រាលគ្រួសសចំនួន២ខ្សែ ប្រវែងសរុប៥,៧០០ម៉ែត្រ ដែលខ្សែទី០១ មានប្រវែង២,២០០ម៉ែត្រ ទទឹងខ្នងលើ៣.៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ២ ភូមិព្រៃព្រហ្មដល់ឬស្សី សង្កាត់រកាក្នុង និងខ្សែទី២ មានប្រវែង ៣,៥០០ម៉ែត្រ ទទឹងខ្នងលើ៤ម៉ែត្រ ចាប់ពីស្ពានចុងថ្នល់ដល់ប្រឡាយលេខ២០ សង្កាត់បារាយណ៍ ក្នុងក្រុងដូនកែវ ។
ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ដោយណែនាំទៅដល់អាជ្ញាធរមូលដ្ឋានត្រូវធ្វើការទប់ស្កាត់កុំឲ្យមានឡានប្រភេទធំៗបើកឆ្លងកាត់ចូលផ្លូវលំនេះឡើយ ព្រោះវាអាចបណ្តាលឲ្យផ្លូវឆាប់ខូច ម្យ៉ាងវិញទៀតសូមប្រជាពលរដ្ឋ ក៏ត្រូវតែនាំគ្នាចូលរួមថែរក្សា និងជួសជុលផ្លូវលំនេះនៅពេលមានលក្ខណៈតូចតាច មិនត្រូវទុកឲ្យផ្លូវលំមានសភាពខូចធ្ងន់ធ្ងរនោះ ទើបនាំគ្នាជួសជុលឡើយ វានាំឲ្យខូចបង់ទាំងថវិកាច្រើន និងពេលវេលារបស់បងប្អូនប្រជាពលរដ្ឋផងដែរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close