ក្រសួង ប្រកាស មិនឱ្យ​ពលរដ្ឋ​ផឹក​កាហ្វេ Coffee Like ព្រោះ​នាំឱ្យ​កើត​ជំងឺ​គាំងបេះដូង​

​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា ដើម្បី​ជៀសវាង​ការខាតបង់​ថវិកា និង​ប៉ៈ​ពាល់​ដល់​សុខភាព ឬ​ឈានដល់​បាត់​អាយុជីវិត ដោយសារ​គាំងបេះដូង ដល់​អ្នកប្រើប្រាស់​ផលិតផល​កាហ្វេ Coffee Like (​កាហ្វេ​កំលាំង​សេះ​)

ក្រសួងសុខាភិបាល បានចេញ​សេចក្ដីជូនដំណឹង​មួយ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បញ្ឈប់​ប្រើប្រាស់​ផលិតផល​នេះ​ជាបន្ទាន់​។​

​ជាមួយគ្នានេះ ក្រសួង​ក៍បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​នាំចូល​ផលិតផល​កាហ្វេ​ខាងលើ ត្រូវ​បញ្ឈប់​ការ​នាំចូល​ផ្សព្វផ្សាយ​លក់ ចែកចាយ និង​ត្រូវ​ប្រមូល​នូវ​ផលិតផល កាហ្វេ​នេះ ដែលមាន​ផ្ទុក​ឱសថ​សម័យ​ឈ្មោះ Sildenafil Tadalafil ជា​ឱសថ​បង្កើន​ចំណង់​ផ្លូវ​ភេទបុរស​នេះ មក​កំទេចចោល​ជាបន្ទាន់ ។​

​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួងសុខាភិបាល មាន​ខ្លឹ​សារ​ទាំងស្រុង ដូចខាងក្រោម​៖​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close