ក្រុម FC Barcelona បង្កេីតកំណត់ត្រាថ្មីក្នុងទឹកដីរបស់ខ្លួន

កីឡា ៖ ក្រុមយក្សដ៏ខ្លាំងមួយប្រចាំទ្វីបអឺរ៉ុុបគឺ FC Barcelona បាន​បង្កើត​កំណត់ត្រា​ដ៏​សំខាន់​​លើ​ទឹកដី​របស់​ខ្លួន​ បន្ទាប់ពីទទួលបានជ័យជម្នះលេីក្រុម Sevilla នៅ​កីឡដ្ឋាន​ប្រវត្តិសាស្ត្រ​ Nou Camp។

ក្រោយ​យក​ឈ្នះ​លើ​ក្រុម Sevilla ក្រុម​ Barcelona បាន​លេង​៤១​ប្រកួត​ជាប់​គ្នា​ដោយ​មិន​ចាញ់​សោះ​នៅ​ទឹកដី​ Camp Nou។ ​កំណត់ត្រា​នេះ​បាន​យក​ឈ្នះ​ជំនាន់​លោក​ Johan Cruyff កាល​ពី​ទសវត្ស​ឆ្នាំ​៩០​ដែល​លេង​មិន​ចាញ់​៤០​ប្រកួត​ជាប់​គ្នា​នៅ​ក្នុង​ទឹកដី។៤១​ប្រកួត​ខាង​លើ​គឺ​ Barca ​ឈ្នះ​៣៣ និង​ស្មើ​៨​។​ លើក​​ចុង​ក្រោយ​ដែល​ពួកគេ​ចាញ់​ក្នុង​ទឹកដី​គឺ​ក្រោម​ថ្វី​ជើង​ Alaves ២-១ កាល​ពី​ឆ្នាំ​២០១៦។

ប្រកួត​នៅ​ La Liga រដូវ​កាល​នេះ​ ក្រុម​យក្ស​មួយនេះឈរ​នៅលេីកំពូល​តារាង​ ដោយយកឈ្នះ​៥ ស្មើ​៣​ និង​ចាញ់​១​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close