ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពតចេញសេចក្ដីជូនដំណឹងជាថ្មីពីស្ថានភាពទឹកក្នុងទំនប់វារីអគ្គិសនីកំចាយ

កំពត ៖ កាលពីម្សិលមិញ អាជ្ញាធរខេត្តកំពតបញ្ជាក់ជាថ្មី ពី​ស្ថានភាព​ទឹក​ក្នុង​ទំនប់វារីអគ្គិសនី​កំចាយ​បាន​វិល​ត្រឡប់​ទៅ​រកស្ថានភាពដើមវិញ​ ហើយទ្វារ​រំដោះ​ទឹកចេញ​ពីទំនប់ក៏ត្រូវ​ត្រូវ​បានបិ​ទផងដែរ។​

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជូនដំណឹងដល់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពត មេត្តាជ្រាបថា ដោយកត្តាអាកាសធាតុនៅភូមិសាស្ត្រខេត្តកំពតមានលក្ខណៈល្អប្រសើរ ហើយម្យ៉ាងទៀតនៅតំបន់ភ្នំមិនមានភ្លៀងធ្លាក់បន្តទៀត។

ចំពោះអាកាសធាតុកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នេះក៏មិនបណ្តាលឲ្យមានការជន់លិច ភូមិដ្ឋាន ឬជំលៀសបងប្អូនប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន នៅតំបន់ក្បែរទំនប់វារីអគ្គិសនីកំចាយនោះផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close