មហោស្រព​ចតុមុខ ប្រកាស​ថ្ងៃ​បើក​មហោស្រព​ភាពយន្ត​ខ្លី​ជាមួយ ៧៧​ភាពយន្ត នឹងត្រូវ​ចាក់​បញ្ចាំង​

​ប្រធាន​មហោស្រព​ភាពយន្ត​ខ្លី​ដឹកនាំ​ដោយ​លោក គាំ វុត្ថា បានរៀបចំ​ស​ន្និ​សិទ្ធ​សារព័ត៌មាន​មួយ​នៅ CFC ថ្ងៃទី​២២

​ប្រធាន​មហោស្រព​ភាពយន្ត​ខ្លី​ដឹកនាំ​ដោយ​លោក គាំ វុត្ថា បានរៀបចំ​ស​ន្និ​សិទ្ធ​សារព័ត៌មាន​មួយ​នៅ CFC ថ្ងៃទី​២២ ខែតុលា ឆ្នាំ ២០១៨​នេះ ដោយមាន​ការចូលរួម​ពី លោក ជៀប សុវិជ្ជា ប្រធាន CFC និង​ជា​គណកម្មការ​ផ្តល់​ពិន្ទុ​ក្នុង​មហោស្រព​ចតុមុខ កញ្ញា អាត សុធាវី គណកម្មការ​ផ្តល់​ពិន្ទុ​ក្នុង​មហោស្រព​ចតុមុខ លោក ពេជ្រ​រិ​ទ្ធ ឬ​ទ្ធា គណកម្មការ​ផ្តល់​ពិន្ទុ​ក្នុង​មហោស្រព​ចតុមុខ និង​តំណាង​ក្រុមហ៊ុន ដែលជា​អ្នក​ឧបត្ថម្ភ​កម្ម​វី​ធី មានដូចជា Soyo, prim cineplex, legend cinema, Major cineplex ជាដើម​។

​ក្នុងនាម​ជា​ប្រធាន​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី​៧​នេះ លោក គាំ វត្ថា បាន​បញ្ជាក់ថា មហោស្រព​នឹង​ប្រកាស​បើក​ក្នុង​ថ្ងៃទី​២៦ ខែតុលា​នេះ ហើយនឹង​ចាក់​បញ្ចាំងភាពយន្ត​ខ្នាត​ខ្លី​ចំនួន​ចំនួន​៧៧ ចំណងជើង មកពី​ចំនួន ១៨ ប្រទេស ជុំវិញ​ពិភពលោក​។ ចាក់ បញ្ចាំងភាពយន្ត​ដែល​ជាប់​ជម្រើស​នៅតាម​ទីតាំង​ផ្សេងៗ​គ្នា​ចំនួន​៧ ក្នុង​រាជធានី​ភ្នំពេញ ដែល​រួមមាន រោងភាពយន្ត Major Cineplex នៅ​ផ្សារ​ទំនើប​សូ​រិ​យ៉ា រោងភាពយន្ត​Legend Cinema​បី​សាខា​មានដូចជា​(​អ៊ី​ឌិន​, ស្ទឹងមានជ័យ និង ស៊ី​ធី​ម៉​ល វិទ្យាស្ថាន​ភាសារ​បារាំង​នៅ​កម្ពុជា និង Prim Cineplex​។

​សូម​បញ្ជាក់ដែរថា មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​បាន​ប្រារព្ធ​ឡើង​៧​លើក​មកហើយ ដោយបាន​ទាក់ទាញ​អ្នកចូលរួម និង​សមិទ្ធិ​ករ​ជាច្រើន​ជុំវិញ​ពិភពលោក ក្នុងនោះ​ក៏មាន​ចាក់​បញ្ចាំង ភាពយន្ត​បរទេស ភាពយន្ត​ក្នុងស្រុក និង​ការប្រកួតប្រជែង​ភាពយន្ត​ក្នុងស្រុក និង​បរទេស ហើយ​សម្រាប់​ឆ្នាំ ២០១៨​នេះ ក៏មាន​កម្មវិធី​ចាក់​បញ្ចាំងភាពយន្ត​រប​ស់​មូលនិធិ​ទីប្រឹក្សា​អាជ្ញា កណ្តាល (ACF)​ថែម​ទៀតផង​។​

​សម្រាប់​កម្មវិធី​បើក​មហោស្រព​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៦ ខែតុលា ដោយមាន​ការចាក់​បញ្ចាំ​ង​ភាពយន្ត​ខ្លី​នៅតាម​បណ្តា​រោងភាពយន្ត​នានា ដោយមាន​៧​ទីតាំង ចាប់ពី​ថ្ងៃទី ២៧ ខែតុលា រហូតដល់​ថ្ងៃទី​៣០ ខែតុលា​នេះ​តទៅ សម្រាប់​ការចូលរួម​ទស្សនា​គឺ​ដោយ​សេរី និង មិន​គិតថ្លៃ (​កន្លែង​មានកំណត់​) គ្រាន់តែ​ទស្សនិកជន​ទៅ​ទទួល​សំបុត្រ​សម្រាប់​ចូលរួម​ទស្សនា​ភាពយន្ត​មុនពេល​ចាក់​បញ្ចាំង​មួយ​ម៉ោង​នៅតាម​បញ្ជរ​សំបុត្រ​របស់​មហោស្រព ។ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​ចូលទៅ​កាន់​ហ្វេ​ស​ប៊ុ​ក​របស់​មហោស្រព​https://www.facebook.com/CSFF.co ឬ​វេ​ប​សាយ https://www.CSFF.co ៕ 


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close