មន្ត្រីឥណ្ឌូនេស៊ី២០ រូប មានវត្តមាននៅលើយន្តហោះដែលជួបគ្រោះថ្នាក់

ក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីបានប្រកាសឲ្យដឹងថា មន្ត្រី ២០រូបនៃក្រសួងនេះ បានធ្វើដំណើរតាមជើងហោះហើរ JT610 របស់ក្រុមហ៊ុន អាកាសចរណ៍ Lion Air នាព្រឹកថ្ងៃទី២៩ខែតុលា។ លោក Nufransa Wira Sakti អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីបានបញ្ចាក់ពីព័ត៌មានខាងលើ ។

ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ីបានប្រកាសឲ្យដឹងថា យន្តហោះជួបគ្រោះថ្នាក់នៅជិតតំបន់សមុទ្រ West Java ។ សារព័ត៌មាន រ៉យទ័រ បានផ្សាយថា យន្តហោះ Boeing 737 មានជើងហោះហើរ JT 610ពីទីក្រុងចាការតាទៅកាន់ទីក្រុង ចាការតា ទៅកាន់ ទីក្រុង Pankalpingnang ប្រទេសឥណ្ឌូនេស៊ី ដោយចាប់ផ្តើមហោះហើរនៅវេលាម៉ោង ៦និង ៣៣នាទី ។ យន្តហោះខាងលើ ដឹកអ្នកដំណើរ២១០នាក់ ។ យន្តហោះនេះបានបាត់ទំនាក់ទំនងជាមួយទីបញ្ចាក្រោយហោះហើរបាន១៣នាទីប៉ុណ្ណោះ។ អ្នកនាំពាក្យកម្លាំងសង្គ្រោះឥណ្ឌូនេស៊ីលោក Yusuf Latif បានឲ្យដឹងថា យន្តហោះបានធ្លាក់ចូលសមុទ្រ នៅជិតទីក្រុងចាការតា ។ នៅពេលនេះ មិនទាន់ដឹងពីចំនួនអ្នកដំណើរច្បាស់លាស់នៅឡើយ ។ ក្រុមជួយសង្គញរោះឥណ្ឌូនេស៊ីចាប់ផ្តើម ស្វែងរកយន្តហោះដែលបាត់ខ្លួនខាងលើ ។ ក្រុមហ៊ុនអាកាសចរណ៍ Lion Air ជាក្រុមហ៊ុនមានតម្លៃសំបុត្រថោក និងពេញនិយមបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close