សាកសពជាច្រើនត្រូវបានរកឃើញក្រោយហេតុការធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី

ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ី បានប្រកាសឲ្យដឹងថា មានសាកសពជាច្រើន ត្រូវបានក្រុមជួយសង្គ្រោះបានស្រងចេញពីទឹក នៅតំបន់សមុទ្រដែលយន្តហោះរបស់ក្រុមហ៊ុន Lion Air ជួបគ្រោះថ្នាក់ធ្លាក់ ។

សាកសពត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ នៅភាគខាងកើត ទីក្រុង ចាការតា ។ សារព័ត៌មាន CNN បានផ្សាយថា នៅយប់ថ្ងៃតី ២៩ខែតុលា ក្រុមជួយសង្គ្រោះ ស្រងបានសាកសព ៦នាក់ ។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែត លោក Bambang Suryo Aji ប្រធានក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ី បានបញ្ចាក់ថា ក្រុមសង្គ្រោះ បានផ្នែកកន្ទុយនៃយន្តហោះ សំណាងអាក្រក់ខាងលើ ចំណែកខ្លួនយន្តហោះមិនទាន់រកឃើញនៅឡើយ។ ដើម្បីសុវត្ថភាព ក្រុម មុជទឹក បានផ្អាក់ សកម្មភាព ស្វែងរក នៅពេលយប់ ។ សាកសព អ្នកដំណើរ ត្រូវបានគេសង្ស័យថា ជាប់គាំងនៅក្នុងយន្តហោះ គ្រោះថ្នាក់នោះ។ ក្រុមជួយសង្គ្រោះ បាន ប្រឈមនិងឧប្បស័គ ដោយសារតែ រលក់ធំៗ ។ ពេលនេះ រ៉ូបឺត មុជទឹកក៏ត្រូវបានប្រើប្រាស់ដើម្បិស្វែងរកនៅបាតសមុទ្រ។ កន្លងមក អ្នកដំណើរនៅលើយន្តហោះJT 610 រហូតដល់ ១៨៩នាក់ បានហោះហើរនៅវេលាម៉ោង ៦និង២០នាទីព្រឹកថ្ងៃទី ២៩ខែតុលា ហើយបាត់ខ្លួនក្រោយការហោះហើរបានតែ ១៣នាទីប៉ុណ្ណោះ ។យន្តហោះក៏បានធ្លាក់ចុលសមុទ្រ ជិតកោះជ្វា និងលិច ចុះបាតសមុទ្រក្នុងជម្រៅ ប្រហែល៤០ម៉ែត្រ ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close