ប្រទះឃើញទារិកាម្នាក់ត្រូវបានគេច្រកថង់ប្លាស្ទីកខ្មៅយកទៅបោះចោល ក្នុងដីឡូត៌ មួយកន្លែង

រាជធានីភ្នំពេញ ៖ ទារិកាម្នាក់មិនស្គាល់អត្តសញ្ញាណទើបតែប្រសូត្រមិនបានប៉ុន្មានម៉ោងនិងមិនទាន់កាត់ទងផ្ចិតផងនោះ ត្រូវបានគេសង្ស័យថា ឪពុកម្តាយ រឺជនមិនស្គាល់អត្តសញ្ញាណ ច្រកថង់ប្លាស្ទីកខ្មៅយកទៅបោះចោល ក្នុងដីឡូត៌ មួយកន្លែងដោយមិនដឹងមូលហេតុ ហើយត្រូវបានគេប្រទះឃើញនៅមានជីវិតនិងបាននាំទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយភ្លាមៗ ។

Image may contain: flower, plant, nature and outdoor

ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលពេលប្រទះឃើញធ្វើអោយក្តុកក្តួល អាសូរគ្រប់ៗគ្នា និងមានការងឿងឆ្ងល់ពុនពេក ។ ហេតុការណ៍ដែលបានប្រទះឃើញកើតឡើងនៅ វេលាម៉ោង ជាង០៤ ល្ងាច ថ្ងៃ ២៩ តុលា ២០១៨ នេះនៅចំនុច ដីឡូត៌មួយកន្លែងទំនេរមានត្រកួនដុះច្រើន ស្ងិតនៅភូមិទី៤ សង្កាត់ចាក់អង្រែ១ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close