ក្រុមភេរវកម្ម IS រស់ឡើងវិញ សម្លាប់ទាហានស៊ីរីរាប់សិបនាក់

ក្រុមភេរវកម្ម IS ស្រាប់តែ ក្រោកឡើងវាយប្រហារនៅតំបន់ភាគខាងកើតទីក្រុង Deir Ezzor ប្រទេសស៊ីរី ដោយបានសម្លាប់ទាហានរដ្ឋាភិបាលស៊ីរី ជាង ៤០នាក់។ ការវាយប្រហារនេះ កើតឡើងនៅតំបន់ដែលគ្រប់គ្រងដោយអាមេរិក និងសម្ព័ន្ធមិត្ត។ ការវាយប្រហារកើតឡើងក្រោយពេលអាមេរិក បានប្រកាសថា បានបោសសម្អាត ក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី ។

បើទោះបីក្រុម IS បានបាត់បង់ទីតាំងគ្រប់គ្រងស្ទើតែទាំងស្រុង ប៉ុន្តែនៅតែមានក្រុមភេរវកម្ម ហើយបានកើនឡើងច្រើនថែមទៀតផង។ ទន្ទឹមនឹងនោះ ក្រុមជនជាតិឃើដ ដែលអាមេរិកគាំទ្រក្នុងការវាយប្រហារកំចាត់ក្រុមភេរវកម្ម កំពុងតែប្រឈមមុខជាមួយ ទាហានប្រទេសតួកគី។ សង្គ្រាមវាយប្រហារ រវាងក្រុមផ្សេងគ្នា នៅក្នុងប្រទេសស៊ីរី គឺជាឧកាសដើម្បីឲ្យក្រុមភេរវកម្ម មានពេលវេលានៅក្នុងការបង្កើនកម្លាំងឡើងវិញ ដើម្បីវាយប្រហារទៅលើកម្លាំងទាហានរដ្ឋាភិបាលស៊ីរី ។

លោក Joshua Landis អគ្គនាយកមជ្ឈមណ្ឌុលស្រវជ្រាវមជ្ឈឹម មកពីមហាវិទ្យាល័យ Oklahoma បានបញ្ចាក់ថា ដោយសារតែមានភាពចលាចល ការវាយប្រហារគ្នា រវាងក្រុមប្រឆាំងនិងទាហានរដ្ឋាភិបាលស៊ីរី ទើបធ្វើឲ្យក្រុមភេរវកម្ម ប្រមូលផ្តុំគ្នាបង្កើនកម្លាំងជាថ្មីដើម្បីវាយប្រហារទៅលើទាហានស៊ីរី។ មួយវិញទៀត ក្រុមទាហានប្រជាធិបតេយ្យស៊ីរី ដែលអាមេរិកគាំទ្រ កន្លងមកបានសម្រេច​​​ដោះលេងអ្នកទោសក្រុម IS ជាង១០០នាក់ ដែលជាសញ្ញាគួរឲ្យព្រួយបារម្ភ ពីការ រីកធំឡើងវិញនៅក្រុមភេរវកម្មក្នុងប្រទេសនេះធ្វើឲ្យសង្គ្រាមគ្មានថ្ងៃបញ្ចប់ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close