សេដ្ឋកិច្ច

តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ ចុះថ្លៃ​២៥០​រៀល​វិញ ប្រើ​ប្រៀបធៀប​នឹង​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​កាលពី​១៥​ថ្ងៃមុន

សេចក្តីជូនដំណឹង​រប​ស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេង​ត​ន្ធ​នៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ចាប់ពី​ទី​1 ដល់​ថ្ងៃ​15​ខែវិច្ឆិកា​ឆ្នាំ​2018 នឹងត្រូវ​លក់ 4160៛/​លី​ត សម្រាប់​សាំង​ធម្មតា EA92 និង 4191៛/​លី​ត សម្រាប់​ប្រេងម៉ាស៊ូត​។​

​ប៉ុន្តែ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​4​សេន​/​លីត្រ​។​

​ដូច្នេះ​ថ្លៃ​លក់​ប្រេងឥន្ធនៈ ចាប់ពី​ទី​1​ដល់​ថ្ងៃ​15​ខែវិច្ឆិកា​ឆ្នាំ​2018 នឹងត្រូវ​លក់​ចុះមក 4000៛/​លី​ត សម្រាប់​សាំង​ធម្មតា EA92 និង​4000៛/​លី​ត សម្រាប់​ប្រេងម៉ាស៊ូត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close