សន្តិសុខសង្គម

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ នៅក្នុង​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​លើក​ទី​១៣

#​កត្តា​ធំៗ​បីយ៉ាង​ដែល​នាំអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតមានឡើង ហើយ​ក្នុង​ចំនួន​នេះ កត្តា​ដែល​សំខាន់​ជាងគេ​នោះ​គឺ កើតឡើង​ពី​កា​េ​ទ្វេ​ស​ប្រហែស​នេះឯង ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ជា​ឃាតករ​លាក់​មុខ ដូច្នេះ​សូម​បងប្អូន​ប្អូន​ប្រជាពលរដ្ឋ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់បំផុត​នៅពេល​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​។

​ទាំងនេះ​ជា​ប្រសាសន៍​ណែនាំ​របស់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ នៅក្នុង​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​លើក​ទី​១៣ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​រដ្ឋបាល​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ អមដំណើរ​ដោយ លោកជំទាវ ចឹក ហេង អភិបាលរង​ខេត្ត ឯកឧត្តម ស៊ូ សិរី អភិបាលរង​ខេត្ត និង​ដោយមាន​វត្តមាន លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សា​ធារ​ការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ លោក លោកស្រី អនុប្រធាន ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំងបី មន្ត្រីរាជការ​ក្រុង​-​ស្រុក​ទាំង​៨ និង​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ចំនួន​សរុប ៥០០​នាក់ បាន​អញ្ជើញ​ចូលរួម​ផងដែរ​។​

​សូមបញ្ជាក់ថា ការរៀបចំ​អោយមាន​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​លើក​ទី​១៣​នេះ​គឺ ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ជាច្រើន​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​គោលបំណង​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់ ផ្លូវ​អោយ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ អំពី​សុវត្ថិភាព​ចរាចរណ៍​តាម​ដងផ្លូវ​នានា​។

​ជាមួយគ្នានេះ ការគ្រោះថ្នាក់​ចរាចរណ៍​កើតឡើង មាន​កត្តា​ធំៗ​បីយ៉ាង​ដែល​នាំអោយមាន​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងនោះ​រួមមាន :


១-​កត្តា​មនុស្ស ការយល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត អ្នកប្រើប្រាស់​ផ្លូវ​មិន​គោរព​ច្បាប់ បើកបរ​លឿន​ហួស​ល្បឿន​កំណត់ បើកបរ​ធ្វេសប្រហែស បើកបរ​មាន​ជាតិ​ស្រវឹង មិន​ពាក់មួក​សុវត្ថិភាព មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ជាដើម​។


២-​កត្តា​យានជំនិះ ដោយ​ម្ចាស់​យានយន្ត​មិនបាន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ដែល​ធ្វើអោយ​យានយន្ត​មិនអាច​បញ្ជា​បាន ដូចជា​ហ្វ្រាំង​មិន​ស៊ី បែក​កង់ ភ្លើង​មិន​ភ្លឺ​ជាដើម​។


៣-​កត្តា​ផ្លូវ ដូចជា​ផ្លូវ​រអិល ផ្លូវ​កោង​ខ្លាំង ផ្លូវធំ​តែមាន​ស្ពាន​តូចចង្អៀត និង​ពុំទាន់​បាន​បំពាក់​ផ្លាកសញ្ញា​ចរាចរណ៍​អោយបាន​គ្រប់គ្រាន់​នៅលើ​ដងផ្លូវ​មួយចំនួន​ជាដើម​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close