សន្តិសុខសង្គម

លោកជំទាវ​ ​លី​ ​អ៊ុំ​អេង​ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ​រឿង​ចេញ​សែក​ស្អុយ​

លោកជំទាវ​ ​លី​ ​អ៊ុំ​អេង​ ​ដែល​មានរឿង​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​រឿង​ដីធ្លី​នៅក្នុង​ខេត្តសៀមរាប​ ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​នៅ​ថ្ងៃទី៨​ ​វិច្ឆិកា​ ​នេះ​ ​តាម​ដីកា​របស់​តុលាការ​ ​ពាក់ព័ន្ធ​នឹង​រឿង​ចេញ​សែក​អត់​ប្រាក់​។​

​យោង​តាម​ដីកា​ចេញ​ដោយ​ ​លោក​ ​ងួន​ ​ណា​រ៉ា​ ​ប្រធាន​សាលាដំបូង​ខេត្តសៀមរាប​ ​បាន​បញ្ជាក់​ថា​ ​ឈ្មោះ​ ​លី​ ​អ៊ុំ​អេង​ ​ត្រូវ​ចោទប្រកាន់​ពី​បទ​ ​«​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​»​ ​ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប​ ​ខេត្តសៀមរាប​ ​កាលពី​ថ្ងៃទី២៥​ ​ខែឧសភា​ ​ឆ្នាំ២០១៨​»​។​

បើ​តាម​ដីកា​តុលាការ​,​ ​មុន​ពេល​ចាប់ខ្លួន​ ​ចំពោះ​ករណីនេះ​គឺ​លោកស្រី​ ​លី​ ​អ៊ុំ​អេង​ ​បាន​គេចខ្លួន​មិន​ទទួលខុសត្រូវ​ ​នៅពេល​ដែល​សមត្ថកិច្ច​បាន​ទៅដល់​គេហដ្ឋាន​របស់​លោកស្រី​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close