CNN ទទួលបានសិទ្ធចូលយកព័ត៌មាននៅសេតវិមានវិញហើយ

កាលពីថ្ងៃទី ១៦ខែវិច្ឆិកា ចៅក្រមសហរដ្ឋ បានស្នើរឲ្យរដ្ឋាភិបាល អាមេរិក ផ្តល់កាតសារព័ត៌មាន ដើម្បី ឲ្យ អ្នកយកព័ត៌មាន Jim Acosta របស់បណ្តាញព័ត៌មាន CNN ចូលទៅកាន់សេតវិមានវិញ ក្រោយប៉ុន្មានថ្ងៃបានដកសិទ្ធ ។

សារព័ត៌មាន CNN បានផ្សាយថា ចៅក្រម Timothy Kelly បានចេញសាលក្រមបណ្តោះអាសន្ន អនុញ្ញាត្តិ ឲ្យ ផ្តល់ កាត់ចូលទៅយកព័ត៌មាន ជាបណ្តោះអាសន្ន រហូតដល់ ការបើកសាវនាការជា ស្តីពី ការប្តឹង របស់អ្នកសារព័ត៌មាន និង បណ្តាញព័ត៌មាន CNN ទៅលើមន្ត្រីសេតវិមាន។

បណ្តាញព័ត៌មាន ធំៗនៅអាមេរិក ក្នុងនោះ មាន បណ្តាញព័ត៌មាន Fox News ដែលជាព័ត៌មានចូលចិត្ត លោកត្រា ក៏បានបង្ហាញពីការគាំទ្រ ដល់ការប្តឹងរបស់ CNN ផងដែរ ដោយបញ្ចាក់ថា សកម្មភាព ដកកាត់អ្នកសារព័ត៌មាន ហើយហាមចូលទៅកាន់សេតវិមាននោះ ជាសកម្មភាព ផ្ទុយនឹងសេរីភាព សារព័ត៌មាន ដែលបានចែកនៅក្នុងច្បាប់កំពូល អាមេរិក រដ្ឋធម្មនុញ្ញ។

ពាក្យបណ្តឹង របស់ CNN បានដាកទៅកាន់តុលាកាកាលពីថ្ងៃទី ១៣ខែវិច្ឆិកា ប្តឹងប្រធានាធិបតី ដូណាលត្រាំ និងមន្ត្រី សេតវិមាន ដែលបានសម្រេច ដក «កាតរឹង»ដែលជាកាត់ផ្តល់ជូនដោយ ក្រសួងចារកិច្ចអាមេរិក។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close