ម្ចាស់សង្វៀនជល់មាន់និងយូគី អះអាងថា អធិការស្រុកជុំគីរី អោយគាត់បើកលេងល្បែងខុសច្បាប់ ដើម្បីបានលុយចិញ្ចឹមខ្លួននិងថ្នាក់លើ?

ខេត្តកំពត៖ ម្ចាស់សង្វៀនជល់មាន់និងយូគី អាប៉ោង​បៀរ ចាស់វស្សាពីរនាក់ គឺ ឈ្មោះ មឿន និង ឈ្មោះ ហៃ ដែលកំពុងល្បីល្បាញពេញខេត្តកំពត បានអះអាង

ប្រាប់អ្នកកាសែតថា លោកបើកបន ល្បែងស៊ីសងខុសច្បាប់មួយនេះ បានរលូន ដោយសារតែ លោក មុី
សុខុម អធិការស្រុកជុំគីរី អនុញ្ញាតអោយពួកគាត់បើកលេង ដើម្បីយកលុយតុង ទៅចឹញ្ចឹមអង្គភាពរបស់គាត់ និង ថ្នាក់លើរបស់គាត់។
មេបនល្បែងទាំង២នាក់ខាងលើ អះអាងប្រាប់អ្នកការសែតបែបនេះ ខណៈអ្នកកាសែត បានចុះទៅយកព័ត៌មាន ដល់ទីតាំងសង្វៀនជល់មាន់ និងយូគី របស់ពួកគាត់ នៅភូមិថ្មី ឃុំជម្ពូវន័ ស្រុកជុំគីរី ខេត្តកំពត ដែលបនល្បែងនេះបើកលេងជាយូរឆ្នាំមកហើយ មិនត្រូវបានបង្ក្រាបឡើយ។
មេបនល្បែងបញ្ជាក់បន្ថែមទៀតថា លោកគ្មានសិទ្ធិអ្វីហ៊ានបើកលេងល្បែង ដែលមានភ្ញៀវចូលរួមច្រើនយ៉ាងនេះនោះទេ បើគ្មានបញ្ជាពីលោកអធិការ ហើយ លោកអធិការស្រុកជុំគីរី បានយកលុយគាត់ក្នុងមួយអាទិត្យ ១លានរៀល ដោយលោកអះអាថាយកទៅអោយថ្នាក់លើរបស់លោក រួមទាំងសមត្ថកិច្ចផ្សេងៗ ជាពិសេសអ្នកធំៗក្នុងខេត្តកំពត។

មេបនល្បែងដែលទទួលបានសិទ្ធិផ្ដាច់មុខពី លោកអធិការ បានអោយដឹងទៀតថា បនល្បែងនេះជារបស់ លោកអធិការ មុី សុខុម ផ្ទាល់តែម្តង ហើយលោកគ្រាន់តែជាអ្នកមើលការខុសត្រូវអោយគាត់តែប៉ុណ្ណោះ។ ម្យ៉ាងទៀត បើអស់លោកអ្នកកាសែតណា ចង់បានព័ត៍មានលម្អិត ឬក៍ចង់បានលុយប្រចាំថ្ងៃលុយខែ សូមទាក់ទងទៅលោកអធិការ មុី សុខុម ដោយផ្ទាល់ទៅ

ជុំវិញករណីមេល្បែងអះអាងប្រាប់អ្នកកាសែត ដោយមិនខ្វល់អំពី កិត្តិយសរបស់ លោកអធិការនគរបាលស្រុកជុំគីរី អ្នកយកព័ត៍មានយើងបានសុំការបំភ្លឺពី លោក មុី សុខុម អធិការស្រុកខាងលើ តាមទូរសព្ទ័ ហើយលោកឆ្លើយថា លោករវល់តែរឿងទំនាស់ដីទេ រឿងបនល្បែងជល់មាន់និងយូគី លោកនឹងអោយប៉ុស្ដ៍រដ្ឋបាលចុះទៅសាកសួរ។

ប្រសិនបើពិតដូចការអះអាងរបស់ មេបនល្បែង ដែលគ្រាន់តែជាអ្នក មើលការខុសត្រូវ អោយលោកអធិការនគបាលស្រុកជុំគីរី មែន នោះ គោលនយោបាយ ភូមិ-ឃុំ សុវត្ថិភាព របស់រាជរដ្ឋាភិបាល ប្រាកដជាបរាជ័យ ក្នុងការអនុវត្តហើយ ក្នុងទឹកដីស្រុកជុំគីរី
តើករណីល្បែងសុីសងខាងលើឯកឧត្ដមអភិបាលខេត្តកំពតនិងឯកឧត្ដមស្នងការខេត្តកំពតគួរមានចំណាត់ការបែបណាចំពោះថ្នាក់ក្រោមរបស់លោកកំពុងប្រព្រឹត្តិបេីកល្បែងសុីសងខាងលើបែបនេះ?ឬមួយសង្វៀនជល់មាន់​បង្កប់យូគី អាប៉ោង​បៀរជាឆ្នាំងបាយលោកស្នងការ​និងលោកអធិការបានជានាំគ្នាស្ងាត់ដូចចោរលួចសេះ ហេស​ហេ​គួរណាស់លោកជាវ​តាយ​អភិបាលនៃគណះអភិបាលខេត្តកំពតល្មមមានវិធានការផងទាន​ភូមិ​ឃុំមានសុវត្តិភាពរបស់ក្រសួងមហាផ្ទៃត្រូវបានលោកស្នងការខេត្តនិងលោកមុី សុខុម​អធិការជំុគិរីឈប់អនុវត្តន៏តាមហេីយ៕ពាក់ពន្ធ័និងការចរាចរបេីកសង្វៀនមាន់យូគី អាប៉ោង​បៀរនៅអាណាចក្រស្រុកជុំគិរីនេះខ្មែរ៧មករាទាក់ទងទៅចៅហ្វាយស្រុកឆ្លេីយយ៉ាងខ្លីថាអតដឹងរួចក៏បិទទូរសព្ឌ័។ចំណែកលោកស្នងការខេត្តកំពតខ្មែរ៧មករាសួរនាំករណីសង្វៀនជល់មាន់និងបង្កប់យូគី បៀរ​​អាប៉ោងតាមប្រពន្ធ័តេឡេក្រាមលោកឆ្លេីយថាច្រឡំលេខ​six?៕ប្រជាពលរដ្ធក៏ដូចជាអាណាព្យាបាលដែលមានកូននិងប្តីចូលលេងសង្វៀនមាន់បង្កប់យូគី បៀរ​អាប៉ោងបានទទូចអោយថ្នាក់ដឹកនាំខេត្តកំពតលោកជាវ​តាយមេត្តាលុបបំបាត់ល្បែងជល់មាន់​យូគី បៀរអាប៉ោងនៅស្រុកជុំគិរីអោយអស់ផងពួកគាត់មានការភ័យព្រួយជារៀងរាល់ថ្ងៃបេីសង្ឃឹមលោកមុី សុខុម​អធិការនិងលោកស្នងការខេត្តដូចសង្ឃឹមផ្កាយលេីមេឃអច៊ឹង​?៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close