បេក្ខជនប្រលងជ្រើសរើសចូលបម្រើក្របខណ្ទមន្ត្រីពន្ធនាគារ​ក្រសួងមហាផ្ទៃ​ បេក្ខជន១២១នាក់ស្រី៤១នាក់មានចំនួន០៤ខេត្ត​

(ព្រះសីហនុ)៖ ការប្រលងជ្រើសរើសមន្ត្រីក្របខណ្ទពន្ធនាគារ​ បានចាប់ផ្តើមហើយ​ នាព្រឹកថ្ងៃទី​ ១៨​ .១១.២០១៨​ នេះ​ នៅមណ្ទលប្រលងសាលាអនុវិទ្យាល័យសម្តេចឪ​ ក្រុងព្រះសីហនុ​ ។


អញ្ជើញជាអធិបតីបើកវិញ្ញាសារ​ប្រលង​នាឱកាសនេះ​ ឯ.ឧ​ ហេង​ ហាក់​ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ,​ ឯ.ឧ​ យន្ត​ មីន​ អភិបាលខេត្តព្រះសីហនុ​ ,​ ឯ.ឧ​ ផៃ​ ប៊ុនវណ្ណៈ​ អភិបាលរងខេត្តព្រះសីហនុ​ ។

សូមបញ្ជាក់ថា​ ការប្រលងឆ្នាំនេះ​ នៅមណ្ទលខេត្តព្រះសីហនុបេក្ខជនចូលរួមចំនួន​១២១ នាក់​ ស្រី​ ៤១នាក់​នៅក្នុងនោះមានខេត្តព្រះសីហនុចំនួន១០៨នាក់ខេត្តកំពតចំនួន០៧នាក់ខេត្តកោះកុងចំនួន០៤នាក់និងខេត្តកំពង់ស្ពឺចំនួន០២នាក់​៕
នៅក្នុងថ្ងៃប្រឡងជ្រេីសរេីសចូលបម្រេីក្របខណ្ឌមន្ត្រីពន្ធនាគាក្រសួងមហាផ្ទៃខេត្តព្រះសីហនុនាព្រឹកថ្ងៃនេះឯកឧត្តមយន្ត​មីន​អភិបាលនៃគណះអភិបាលខេត្តព្រះសីហនុបានមានមតិផ្តាំផ្ញេីដល់បេក្ខជនដែលបានចូលរួមប្រឡងទាំង១២១នាក់ត្រូវខិតខំយកអស់ពីកម្លាំងកាយចិត្តធ្វេីយ៉ាងណាប្រឡងអោយបានជាប់ទាំង១២១នាក់៕នៅក្នុងឱកាសជ្រេីសរេីសចូលបម្រេីក្របខណ្ឌមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃឯកឧត្តមយន្ត​មីនអភិបាលខេត្តព្រះសីហនុបានជូនពរសូមអោយបេក្ខជនប្រឡងជាប់ទាំងអស់៕គួរបញ្ជាក់ថានៅក្នុងថ្ងៃជ្រេីសរេីសចូលបម្រេីក្របខណ្ឌមន្ត្រីពន្ធនាគារក្របក្រសួងមហាផ្ទៃនៅខេត្តព្រះសីហនុឯកឧត្តមផៃ ប៊ុនវណ្ណះ អភិបាលរងខេត្តនិងជាប្រធានមណ្ឌលបានធ្វេីការផ្តាំផ្ញេីនិងកោតសសេីរដល់បេក្ខជនដែលត្រូវប្រឡងទាំងអស់ត្រូវយកចិត្តទុកដាក់អោយអស់ពីសមត្តភាពធ្វេីយ៉ាងណាត្រូវប្រឡងអោយជាប់បាននិទ្ទេសល្អគ្រប់ៗគ្នា។នាឱកាសប្រឡងជ្រេីសរេីសចូលបម្រេីក្របខណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃលេីកនេះឯកឧត្តមផៃ ប៊ុនវណ្ណះអភិបាលរងខេត្តព្រះសីហនុនិងជាប្រធានមណ្ឌលប្រឡងបានជូនពរបេក្ខជនទាំង១២១នាក់ប្រឡងជាប់គ្រប់ៗគ្នានិងមានជូនពរបេក្ខជនទាំងអស់សូមមានសុខភាពល្អបរិបូរណ៏និងទទួលបានជោគជ័យ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close