លើកទីមួយក្នុងប្រវត្តិសាស្ត្រ កិច្ចប្រជុំកំពូល APEC គ្មានសេចក្តីប្រកាសរួម

នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ បណ្តាមេដឹកនាំ ជាសមាជិក APEC មិនមានសេចក្តីប្រកាសរួម ដោយប្រទេសទាំងអស់មិន មិនចុះសម្រុងនិងគ្នា ទើបមិនមានសេចក្តីប្រកាសរួម។ នាយករដ្ឋមន្ត្រី ប្រទេស Pabua New Guinea លោក Peter O’neill បានបញ្ចាក់ថានឹងចេញសេចក្តីប្រកាសសរុបលទ្ធផលនៃកិច្ចប្រជុំ ប៉ុន្មានថ្ងៃខាងមុខ ទៀត។

ការដែលកិច្ចប្រជុំមិនមានសេចក្តីប្រកាសរួមបានបង្ហាញឲ្យឃើញថា ពិភពលោកកំពុងតែធ្លាក់នៅក្នុងដំណាក់កាល ច្របូកច្របល មិនមានការរួបរួមគ្នា ជាសញ្ញា អវជ្ជមានមួយឆ្ពោះទៅរកភាពតានតឹង បែកបាក់នៅពេលអនាគត់ ។

បណ្តាមេដឹកនាំ ២១ប្រទេស ដែលមានសេដ្ឋកិច្ច ខ្ពស់ ដែលជាសមាជិក នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច អាស៊ី ប៉ាស៊ីហ្វិក ហៅកាត់ថា « APEC» មិនបានព្រមព្រៀងឯកភាពគ្នាទៅលើសេចក្តីប្រកាសរួម ក្រោយបញ្ចប់ កិច្ចប្រជុំរយៈពេល ២ថ្ងៃ នៅរដ្ឋធានី Port Moresby របស់ប្រទេស Papua new Guinea ។នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ជំនួសសេចក្តីប្រកាសរួម គឺប្រទេសម្ចាស់ផ្ទះ Papua new Guinea និងចេញសេចក្តីប្រកាស ក្នុងនាំជាប្រធាន APEC ។

កតាអ្វីដែលជម្រុញមិនឲ្យមានសេចក្តីប្រកាសរួម?

ប្រភពព័ត៌មាន ពីបណ្តាញព័ត៌មាន AP ,AFP បានផ្សាយថា នៅក្នុងកិច្ចប្រជុំខាងលើ កើតឡើង ចំពេលដែលមានសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរលើពិភព លោកអាមេរិក ចិន ក្នុងពេលដែលប្រទេសទាំងពីរ បានព្យាយាម បង្កើនឥទ្ធិពលនៅក្នុងតំបន់ ។ ទាំងនោះជាមូលហេតុ ធ្វើឲ្យសេចក្តីប្រកាសរួមមិនអាចចេញជាផ្លូវការ។

នាយករដ្ឋមន្ត្រីការណាដា បានទទួលស្គល់ថា មូលហេតុ គឺភាពខុសគ្នាយ៉ាងធំ ជុំវិញបញ្ហាពាណិជ្ជកម្ម រវាងអាមេរិក និងចិន ។ រដ្ឋមន្ត្រីការបរទេស Papua new Guinea លោក Rimbink Pato ក៏បានបញ្ចាក់ថា វិវាទរវាងមហាអំណាចសេដ្ឋកិច្ចទាំងពី ជាមូលហេតុ ធ្វើឲ្យមេដឹកនាំ APEC មិនអាចឈានដល់សេចក្តីប្រកាសរួម ដោយអាមេរិកនិងចិន កំពុងតែប្រជេងឥទ្ធិពលក្នុងតំបន់។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close