លោក​នូ ស៊ីថា​ប្រធាន​សាខាគយ​និង​រដ្ធាករ​ខេត្ត​ត្បូងឃ្មុំ​គ្មាន​ការ ទប់ស្កាត់​ការហូរចូល​កាកសំណល់ ដោយ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​នៅ​ច្រក​ទ្វេភាគី​ដូនរ័ត្ន​ខេត្ត​ត្បូងឃ្មុំ ?

​ខេត្ត​ត្បូងឃ្មុំ​៖ យ៉ាងតិច​មាន​កាកសំណល់​ប្រមាណ​ជាង​១០០​តោន ស្មើនឹង​៣​ឡាន​យី​ឌុប ត្រូវបាន​ឈ្មួញ​នាំ​ពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រក​ទ្វេភាគី​ដូនរ័ត្ន ស្ថិតក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​កាលពី​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​ឈ្មួញ​វៀតណាម និង​ឈ្មួញ​ខ្មែរ​យក​ឡាន​ទៅ​ផ្ទេរ​កាកសំណល់​នេះ នៅ​មាត់ច្រក​តែម្តង ។
​លោក​បណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ធ្លាប់​ជម្រាបជូន លោក លោកស្រី ប្រធាន​នាយកដ្ឋាន ប្រធាន​សាខា ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​រួចមកហើយ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ លើ​ការពង្រឹង ការត្រួតពិនិត្យ​និង​ការទប់ស្កាត់​ការ​នាំចូល​សំណល់​បា​ស្ទីក និង​កាកសំណល់​ផ្សេងៗ​គ្រប់​ប្រភេទ ។ ផ្ទុយទៅវិញ មួយរយៈ​នេះ ត្រូវបាន​គេ​រាយការណ៍​មក​ថា ក្រុមហ៊ុន អិ​ល​ប៊ី​អិន គ្រុប ឯក បាន​លួច​នាំចូល តាម​ច្រក​ដូនរ័ត្ន ដោយ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ ពេលខ្លះ​ក្នុង​មួយ​យប់ មាន​ពីរ​រថយន្ត​យី​ឌុប​ទៅ​៣​រថយន្ត​យី​ឌុប ។
​លោក នូ ស៊ីថា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ បាន​អះអាងថា ក្រុមហ៊ុន អិ​ល​ប៊ិ​អិន គ្រុប ឯក ទោះបី​មានច្បាប់​អនុញ្ញាត ឲ្យ​នាំចូល​សំបក​កំប៉ុង​គ្រីប ចំនួន​៣២០០​តោន​ក៏ដោយ ប៉ុន្តែ​ក្រុមហ៊ុន​នេះ មិនអាច​អនុញ្ញាត​នាំចូល​សំបក​កំប៉ុក​កាកសំណល់​នេះ​បាន​នៅឡើយ​ទេ ដោយសារ​ក្រុមហ៊ុន​មិនទាន់ មាន​លិខិត​និង​កិច្ចសន្យា​ស្របច្បាប់ បញ្ជា​ទិញ​ពី​ប្រទេស​ថៃ​នៅឡើយ ។

​នៅ​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្រប​ពេលដែល​ឈ្មួញ​វៀតណាម និង​ឈ្មួញ​ខ្មែរ​ផ្ទេរ​កាកសំណល់​នៅ​ច្រក​ដូនរ័ត្ន តាម​ទូរស័ព្ទ​ប្រធាន​សាខា​រូបនេះ បាន​បញ្ជា​មន្ត្រី​របស់ខ្លួន​ដឹកនាំ​ដោយ​ឈ្មោះ សិទ្ធ ចុះទៅ​បង្ក្រាប ប៉ុន្តែ​ជា​លទ្ធផល​ការបញ្ជា​របស់លោក​នូ ស៊ីថា បានត្រឹមតែ​ឲ្យ​មន្ត្រី​គយ​ទាំងនោះ ទៅ​មើល និង​បើកផ្លូវ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​កាកសំណល់​តែប៉ុណ្ណោះ ។

​ក្រុមហ៊ុន អិ​ល​ប៊ិ​អិន គ្រុប ឯក ក៏​ត្រូវបាន​ក្រសួងបរិស្ថាន ជាពិសេស​នាយកដ្ឋាន​គ្រប់គ្រង​សំណល់​រឹង មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ខាងលើនេះ នាំចូល​កាកសំណល់​ពី​ប្រទេស​វៀតណាម​បានជា​ដាច់ខាត ដោយសារតែ​ក្រុមហ៊ុន​នេះ បាន​ជំពាក់​ឯកសារ លើ​លិខិត​បញ្ជា​ទិញ​ពី​ប្រទេស​ថៃ ក្នុងនោះ​ខាង​ក្រសួងបរិស្ថាន​ថែមទាំង​បញ្ជាក់ថា ប្រសិនបើ​ខាង​ក្រុមហ៊ុន​មិនទាន់មាន​លិខិត​បញ្ជា​ទិញ​ពី​ប្រទេស​ថៃ ហើយ​ហ៊ាន​លួច​នាំចូល​កាកសំណល់ ខាង​ក្រសួងបរិស្ថាន នឹងត្រូវ​ដក​អាជ្ញាប័ណ្ណ​នេះ​ជាបន្ទាន់ ប៉ុន្តែ​ធាតុពិត ក្រុមហ៊ុន អ៊ិ​ល​ប៊ី​អិន​គ្រុប ឯក បាន​នាំចូល​កាកសំណល់​មិនតិចជាង​២​ពាន់​តោន​នោះទេ​មកទល់នឹង​ពេលនេះ ។

​ពាក់ព័ន្ធ​នឹង​ការហូរចូល​កាកសំណល់​ខាងលើនេះ​មតិ​ភាគ​ច្រេ​ី​ន​ដាក់​ការសង្ស័យ​សម​ត្ត​កិច្ច​និង​ឈ្មួញ​ត្រូវរ៉ូវ​គ្នា​ទេ​ី​ប​បានជា​កាកសំណល់​អាចយ​ក​ដល់​ច្រក​ទ្វេភាគី​ដូនរ​ត្ន័​យ៉ាង​រលូន​៕​ពាក់​ព​ន្ធ័​និង​ក្រុមហ៊ុន​L B N​នាំ​កាកសំណល់​នេះ​លោក​នូ សុ​ី​ថា​ប្រធាន​សាខាគយ​និង​រដ្ធាករ​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ខ្មែរ​៧​មករា​តាម​ទូ​រស​ព្ឌ័​អោយដឹងថា​ក្រោយពី​បានទទួល​ព​ត័៏​មានការ​នាំចូល​កាកសំណល់​លោក​បាន​បញ្ជា​មន្ត្រី​ចុះ​ត្រួតពិនិត្យ​ដល់ពេល​ឥឡូវ​តែ​វា​អត់​មាន​ឃេ​ី​ញ six ៕​លោក​នូ សុ​ី​ថា​បន្តថា​រហូតដល់​ម៉ោង​ស្មេ​ី​នេះ​រក​អត់​ឃេ​ី​ញ​ទេ​ដាក់​កម្លាំង​នៅ​ច្រក​ទ្វេភាគី​ជាប់​ជាប្រចាំ​ដេ​ម្បី​ទប់ស្កាត់​?​ក្រុម​អ្នក​ឃ្លាំ​មេ​ី​ល​បាន​សម្តែង​និង​រិះគន់​ពី​ភាព​កំ​ខ្សោយ​
​ហាក់​មាន​ភាព​ធូរ​លុង ខ្វះ​ការទទួលខុសត្រូវ​ក្នុង​ដែន​របស់ខ្លួន​គ្រប់គ្រង អនុញ្ញាត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​កាកសំណល់​ឆ្លងកាត់​តាម​ច្រក​ក្នុង​ដែន​សមត្ថកិច្ច​ដែល​ខ្លួន​គ្រប់គ្រង​យ៉ាង​អនាធិបតេយ្យ បំពាន​ទៅនឹង​ការហាមឃាត់​របស់​ក្រសួងបរិស្ថាន ក៏ដូចជា​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​បំផុត ។ គេ​កំពុង​រង់ចាំ​មើលថា តើ​ក្រសួងបរិស្ថាន ហ៊ាន​ដកហូត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន អិ​ល​ប៊ិ​អិន គ្រុប ឯក ដែរឬទេ ដែល​កំពុង​ដឹកជញ្ជូន​ដោយ​គ្មាន​លិខិត​បញ្ជា​ទិញ ពី​ប្រទេស​ថៃ តាម​ការកំណត់​របស់​ក្រសួង​? ពិសេស អាជ្ញាធរខេត្ត ក៏ដូចជា​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​គួរតែ​ពិនិត្យ​ទៅលើ​ទិដ្ឋភាព​ច្បាប់ តើ​មន្ត្រី​របស់ខ្លួន​មួយណា ដែល​កំពុង​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍ ឈានដល់​ការអនុញ្ញាត​ឲ្យ​នាំចូល​កាកសំណល់​តាម​ច្រក​ដូនរ័ត្ន មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បែបនេះ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close