ឧត្តមសេនិយ៍ត្រី អ៊ី ចំរើន ឧបត្ថម្ពថវិការដើម្បីជួយសំរួលក្នុងការព្យាបាលជំងឺ
លោក ឧត្តមសេនិយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៏នគរបាលច្រកទ្វាព្រំដែនអន្តរជាតិ អូយាដាវ ។ បានដឹកនាំកំលាំងមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខលោក វរៈសេនិយ៍ត្រី ពក ភារុន ដែលសម្រាកព្យាបាលជំងឺនៅក្នុងខេត្ត ស្ទឹងត្រែង ក្នុងនោះលោកបាន ឧបត្ថម្ព្ពថវិកាផ្ទាល់ខ្លួនចំនួន 1000$ នាយរងប៉ុស្តិ នាយផ្នែក រងផ្នែក និង មន្ត្រីទាងអស់ ឧបត្ថម្ពថវិការផ្ទាល់ខ្លួនបានចំនួន 3000000៛ (បីលានរៀន)ដើម្បីជួយសំរួលក្នុងការព្យាបាលជំងឺ។
លោកឧត្តមសេនីយ៏ត្រី អី ចំរើនមេប៉ុស្តិ៍ទ្វេភាគីអន្តរជាតិអូរយ៉ាដាវនិងសហការីបានសំដែងនូវក្តីអាណិតអាសូរដល់លោកវិរះសេនីយ៏ត្រីពកភារុនដែលបានធ្លាក់ខ្លួនឈឺបើទោះបីលោកនិងមន្ត្រីច្រកទ្វាររវល់យ៉ាងណាក៏មិនភ្លេចមកមេីលនិងសាកសួរសុខទុក្ខពីស្តានភាពជំងឺរបស់លោកវិរះសេនីយ៏ពកភារុនឡើយ។
នៅក្នុងថ្ងៃនេះលោកឧត្តមសេនីយ៏ត្រី អ៊ី ចំរើនប្រធានច្រកទ្វារទ្វេភាគីអន្តរជាតិអូរយ៉ាដាវមានតែបន់ស្រន់សូមអោយលោកពកភារុនឆាប់បានជាសះស្បើយពីជំងឺបានចូលបម្រើការងារដូចៗមុន។លោកឧត្តមសនីយ៏ត្រីបានបន្តថាទោះបីថវិកាតិចតួចស្តីក៏លោកនិងមន្ត្រីទាំងអស់មានចិត្តសម្បាយរីករាយក្នុងនាមជាមិត្តរួមអាវុធរួមសុខរួមទុក្ខជាមួយនិងសូមអោយឆាប់ជាពីជំងឺ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។