ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន​បានអនុញ្ញាត​ឲ្យ​លោក Yulin Zheng ប្រធាន​ក្រុមហ៊ុន Hubei Laker Group រួមជាមួយ​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​កសិកម្ម​

​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ វេលា​ម៉ោង​១៥:០០​រសៀល ថ្ងៃ​ចន្ទ ១២​កើត ខែ​ក​ក្តិ​ក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន​បានអនុញ្ញាត​ឲ្យ​លោក Yulin Zheng ប្រធាន​ក្រុមហ៊ុន Hubei Laker Group រួមជាមួយ​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​កសិកម្ម ចំនួន​៩ ក្នុង​គោលបំណង​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ដើម្បី​ស្វែងយល់​អំពី​សក្តានុពល ក្នុងការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សូមជម្រាបថា កិច្ចប្រជុំ​នា​ថ្ងៃនេះ​ផ្តោតជាសំខាន់​លើ​ប្រធានបទ​មួយចំនួន​មាន​ជាអាទិ៍​៖ ១. សមិទ្ធផល វឌ្ឍនភាព បញ្ហា​ប្រឈម​និង​សក្តានុពល​ក្នុងការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម ២. លទ្ធភាព​ក្នុងការ​ពង្រឹង និង​ពង្រីក​អនុវិស័យ​ដំណាំ​ស្រូវ និង​ជលផល តាមរយៈ​ការវិនិយោគ​លើ​វារីវប្បកម្ម ចិញ្ចឹម​បង្កង​ទឹកសាប (Crawfish) ក្នុង​ដីស្រែ​ដើម្បី​បង្កើត​និង​បង្កើន​ការងារ និង​ប្រាក់ចំណូល​គ្រួសារ​នៅតាម​ជនបទ ៣. ការរៀបចំ និង​ចងក្រង​កសិកម្ម​តាម​កិច្ចសន្យា​ក្នុងការ​ចិញ្ចឹម​បង្កង​ជាមួយ​ប្រជាកសិករ និង​ការផ្ដល់​បច្ចេកទេស ពូជ និង​ទីផ្សារ​ជូន​ពួកគាត់ ៤. ការរៀបចំ​ក្រុមការងារ​ជំនាញ​ទ្វេភាគី​ដើម្បី​សិក្សា ស្រាវជ្រាវ​ឲ្យ​បាន​សម្អិត ធ្វើយ៉ាងណា​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គម្រោង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close