ពលរដ្ឋ​ជប៉ុន ចូលរួម​ជូន​ដំណើរ​អតីត​ប្រធានាធិបតី ស៊ីន​ហ្ស៊ូ​អា​បេ​

​ពលរដ្ឋ​ជប៉ុន​នាំគ្នា​ទៅកាន់​ព្រះវិហារ នៅក្នុង​រដ្ឋធានី​តូ​ក្យូ​ដើម្បី​ជូន​ដំណើរ​អតីត​នាយករដ្ឋមន្ត្រី ទៅកាន់​ទីកន្លែង​សម្រាក់​ចុងក្រោយបង្អស់​របស់លោក​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន Fumio Kishida និង​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ Janet Yellen គឺជា​បុគ្គល​ពីររូប​ក្នុងចំណោម​ពលរដ្ឋ​រាប់ពាន់នាក់​ដែល​បាន​ទៅ​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ លោក​អា​បេ​នៅ​ថ្ងៃទី​១១​ខែកក្កដា គឺ​ក្រោយ​៣​ថ្ងៃ​ដែល​លោក​រង​ការបាញ់សម្លាប់​ពេល​ឃោសនាបោះឆ្នោត​។​

​តាម​គម្រោង​នៅ​ថ្ងៃទី​១២​ខែកក្កដា ពិធី​បុណ្យសព​តាម​រូបភាព​ឯកជន​ក៏ត្រូវ​បានរៀបចំ​ឡើង​ជូន​លោក​អា​បេ​ផងដែរ ។​

​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Janet Yellen បាន​លើកឡើងថា « លោក​អា​បេ ចាកចេញ​ជា​រៀងរហូត បង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង ដោយសារតែ​លោក​ជា​ប្រមុខ​ដឹកនាំ មាន​ចក្ខុវិស័យ ជួយ​ដល់​ប្រទេស​ជប៉ុន​រីកចំរើន​។ ខ្ញុំ​ដឹងថា​ទ្រព្យសម្បត្តិ​ដែល​លោក​អា​បេ​បន្សល់ទុក គឺ​ស្ថិតស្ថេរ​ជា​រៀងរហូត​»​។​

​ករណី​បាញ់ប្រហារ​ទៅលើ​លោក​អា​បេ ធ្វើ​ឲ្យ​កក្រើក​ជប៉ុន និង​ពិភពលោក​ទាំងមូល ដោយសារតែ​ជប៉ុន​ជា​ប្រទេស​កម្រ​មាន​អំពើហិង្សា​ពាក់ព័ន្ធ​កាំភ្លើង​។ ខ្មាន់កាំភ្លើង​ត្រូវបាន​គេ​ស្គាល់​ថា​មានឈ្មោះ Tetsuya Yamagami អាយុ​៤១​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅនឹងកន្លែង​កើតហេតុ ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close