ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ឯក ហុង វិ​ណុល អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រជុំ​ត្រួតពិនិត្យ ការអនុវត្ត​តួនាទី ភារកិច្ច​

​ភ្នំពេញ​៖ ព្រឹក​ថ្ងៃ​អង្គារ ៥​រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាល​ប្រតិបត្តិការ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ ការអនុវត្ត​តួនាទី​ភារកិច្ច និង​ការងារ​កងរាជអាវុធហត្ថ​ប្រចាំខែ​វិច្ឆិកា និង​លើក​ទិសដៅ​ការងារ​ខែធ្នូ ឆ្នាំ ២០១៨ ក្រោម​អធិបតីភាព លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហុង វិ​ណុល មេបញ្ជាការរង ទទួល​ការងារ​ជំនាញ​ស្រាវជ្រាវ​ព័ត៌មាន និង​សន្តិសុខ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយមាន​ការចូលរួម​ពី​សំណាក់​លោកស្នងការ ស្នងការរង នាយការិយាល័យ​ជំនាញ នាយផ្នែក និង​នាយ នាយរង​អាវុធហត្ថ ដែលមាន​ការពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close