នៅ ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានចុះសួរសុខទុក្ខ​ ក្រុមកីឡាករទូក​ ង​ ឈ្មោះ​ មហាបទុមរតនដីដុះសែនជ័យ​ ដែលទទួលបានជ័យលេខ​ ១​ ក្នុងការចូលរួមអុំប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក​ អកអំបុក​ សំពះព្រះខែ​ និង​ បណ្តែតប្រទីប​ កាលពីថ្ងៃទី២១​ ២២​ ២៣​ នៅរាជធានីភ្នំពេញ​

ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានលើកទឹកចិត្តនិងកោតសសើរចំពោះការលះបង់តស៊ូ​ ខិតខំប្រឹងប្រែងសាមគ្គីភាពគ្នាដើម្បីយកជ័យជំនះ​ និងបានធ្វើឲ្យខេត្តកំពង់ចាមមុខមាត់ក្នុងចូលរួមពិធីបុណ្យជាតិប្រពៃណីខ្មែរយើង​ ។ ក្រោយដំបូងសុខសន្តិភាព​ ធ្វើឲ្យមានសប្បាយរីករាយយ៉ាងខ្លាំងក្នុងការដើរលេងកម្សាន្ត​ សាមគ្គី​ភាព​គ្នា​ ឈានទៅរកការជោគជ័យ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close