ដោយសារ​ជង្ហុកជ្រៅ​ពេក​ ​ធ្វើឲ្យ​មនុស្សម្នាក់​ដួល​ម៉ូតូ​បោក​ក្បាល​ស្លាប់​ ​និង​ម្នាក់ទៀត​រង​របួស​ ​នៅមុខ​ច្រកចូល​បុ​រី​ហ្គេ​នភ្នំ​ពេញ​

បុរស​ម្នាក់​បាន​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​ ​និង​ម្នាក់ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ ​បន្ទាប់ពី​ពួកគេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ទៅផ្ទះ​ ​រួច​ក៏​ធ្លាក់​ជង្ហុក​ដួល​ ​កាលពី​វេលា​ម៉ោង​ប្រមាណ៨យប់​ ​ថ្ងៃទី២៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​ ​ស្ថិតនៅ​ចំណុច​មុខ​ច្រកចូល​ ​បុរី​ ​ហ្គេ​នភ្នំ​ពេញ​ ​តាម​បណ្តោយ​ផ្លូវ៥៩៨​ ​ក្នុង​ភូមិ៤​ ​ក្នុង​សង្កាត់​ច្រាំងចំរេះ១​ ​ខណ្ឌ​ឬស្សី​កែង​។

ជនរងគ្រោះ​(​ស្លាប់​)​ជា​ម្ចាស់​ម៉ូតូ​ ​ត្រូវ​គេ​បញ្ជាក់​ថា​ ​មានឈ្មោះ​ ​ជា​ ​សុ​ភ័ក្ត្រា​ ​ភេទប្រុស​ ​អាយុ២៥ឆ្នាំ​ ​មានមុខ​របរ​កម្មករ​រោងចក្រ​ ​មាន​ស្រុកកំណើត​ ​ភូមិ​ព្រៃ​សំរោង​ ​ឃុំ​ទួល​ព្រិច​ ​ស្រុក​អង្ក​ស្នួល​ ​ខេត្តកណ្តាល​។​ ​ចំណែក​ម្នាក់ទៀត​រួម​ដំណើរ​ជាមួយ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​។

តាមប្រភពពីមិត្តភក្តិជនរងគ្រោះផ្សេងទៀតបានឲ្យដឹងថា​ ​មុនកើតហេតុគេឃើញជនរងគ្រោះបាននាំគ្នាផឹកសុីនៅផ្ទះមិត្តភក្តិនៅម្តុំអន្លង់ក្ងាន​ ​លុះបានផឹកសុីរួចក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន​ ​ដោយជនរងគ្រោះបានជិះមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០៨​ ​ពណ៌ខ្មៅ​ ​ពាក់ស្លាកលេខ​ ​កណ្តាល1G​-​1691​ ​បានឌុបមិត្តភក្តិម្នាក់ពីក្រោយត្រឡប់ទៅផ្ទះ​ ​ដោយធ្វើដំណើរតាមផ្លូវ៥៩៨ទិសដៅពីជើងទៅត្បូង​ ​លុះមកដល់ចំណុចកើតហេតុខាងលើ​ ​ក៏បានរេចង្កូតធ្លាក់ជង្ហុកដួលបោកក្បាលនិងថ្នល់បណ្តាលជនរងគ្រោះជាម្ចាស់ម៉ូតូបោកក្បាលស្លាប់ភ្លាម​ ​ចំណែកមិត្តភក្តិរួមដំណើរជាមួយរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាម

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬស្សី​កែវ​បណ្តោះអាសន្ន​រង​ចាំ​សាច់​ញាត្​តិ​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់​ដើម្បី​យក​ត្រឡប់ទៅ​ផ្ទះ​វិញ​។

គួរ​រំលឹក​ផង​ដែរ​ថា​ ​នៅ​តាម​បណ្ដោយ​ផ្លូវ​នៃ​ច្រកចូល​បុរី​ ​ហ្គ្រេ​នភ្នំ​ពេញ​ ​ខាងលើ​ ​គឺ​ផ្លូវ​កៅស៊ូ​ ​មាន​សុទ្ធតែ​ជង្ហុក​ ​ដែល​ហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ពិបាកធ្វើ​ដំណើរ​នៅពេល​យប់​ ​ហើយ​ប្រជាពលរដ្ឋ​ក៏​សូ​មណូម​ពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ជួយគិត​គួរ​ជួសជុល​ផ្លូវ​ខាងលើ​នេះ​ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ​ផង​ ​ជៀសវាង​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​បន្ត​ទៀត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close