អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​ពិ​ព័រ​ណ៌១៥ថ្ងៃ​ ​ដើម្បី​អបអរ​ខួប២៥ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​អាយ​ស៊ី​ស៊ី​-​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា​ផ្តើម​កាលពី​ថ្ងៃម្សិលមិញ​ ​បាន​រៀបចំ​ពិ​ព័រ​ណ៌​នៅ​ខាងមុខ​សួនច្បារ​សណ្ឋាគារ​អង្គរ​ ​សម្រាប់​រយៈពេល១៥ថ្ងៃ​ ​ដើម្បី​អបអរ​ខួប២៥ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​គណៈកម្មាធិការ​អន្ដរ​ជាតិ​សម្របសម្រួល​ការ​គាំពារ​ ​និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិ​សា​ស្រ្ត​ ​ហៅ​កាត់​ថា​ ​អាយ​ស៊ី​ស៊ី​-​អង្គរ​។

លោក​ ​ឡុង​ ​កុសល​ ​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​ ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​លើ​ឡើង​ថា​ ​គោលបំណង​នៃ​ការ​តាំង​ពិ​ព័រ​ណ៌​នេះ​ ​គឺ​ដើម្បី​អបអរសាទរ​ខួប​ ​២៥ឆ្នាំ​ថ្ងៃ​បង្កើត​គណៈកម្មាធិការ​អន្ដរ​ជាតិ​ ​អាយ​ស៊ី​ស៊ី​-​អង្គរ​ ​និង​ចូលរួម​ផ្សព្វផ្សាយ​ពី​សកម្មភាព​ ​ក៏ដូចជា​សមិទ្ធផល​សំ​ខាន់​ៗ​របស់​គណៈកម្មាធិការ​មួយ​នេះ​ ​លើ​គម្រោង​អភិរក្ស​ ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​នា​ពេល​កន្លងមក​ ​គឺជា​ការ​ដា​ក់​បង្ហាញ់​នូវ​សកម្មភាព​មួយចំនួន​ពាក់ព័ន្ធ​និង​ការងារ​លើ​គម្រោង​អភិរក្ស​ ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​នោះ​។

លោក​ ​ឡុង​ ​កុសល​ ​បាន​បន្ត​ថា​ ​កម្មវិធី​តាំង​ពិ​ព័រ​ណ៌​ខាងលើ​នេះ​ ​ដើម្បីឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​បាន​មក​ទស្សនា​នៅ​រូបភាព​នៃ​ការ​ជួសជុល​ប្រាង្គ​ប្រាសាទ​ពី​សមិទ្ធផល​នានា​របស់​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​ ​និង​ការ​អបអរសាទរ​ខួប​ ​២៥ឆ្នាំ​ ​នៃ​ការបង្កើត​គណៈកម្មាធិការ​អន្ដរ​ជាតិ​សម្របសម្រួល​ការ​គាំពារ​ ​និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិ​សា​ស្រ្​ដ​ ​ហៅ​កាត់​ថា​ ​អាយ​ស៊ី​ស៊ី​-​អង្គរ​ ​ឲ្យ​ពួកគាត់​បាន​យល់​បានដឹង​ពី​តំលៃ​មរតក​ដូនតា​ដែល​លោក​បាន​បន្សល់ទុក​រហូតមកដល់​សព្វថ្ងៃ​នេះ​។

គួរ​បញ្ជាក់​ដែរ​ថា​ ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែធ្នូ​ ​ឆ្នាំ​ ​១៩៩៣​ ​នាទី​ក្រុង​តូក្យូ​ ​ប្រទេស​ជប៉ុន​ ​ដែល​មាន​សហប្រធាន​ ​គឺ​ជប៉ុន​ ​និង​បារាំង​ ​ឯ​អង្គការ​យូ​ណេស្កូ​ដើរតួ​ជា​លេខាធិការ​ដ្ឋាន​ផង​ដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close