អង្គការសហប្រជាជាតិ អំពាវនាវ​ការពារ​ជនភៀសខ្លួន ចូលមក​ព្រំដែន​អាមេរិក​-​ម៉ិចស៊ីកូ​

កាលពី​ថ្ងៃទី ២៨​ខែវិច្ឆិកា ក្រុម​អ្នកឯកទេស​របស់​អង្គការសហប្រជាជាតិ បាន​ប្រមាន​ថា ក្រុម​ជនភៀសខ្លួន មកពី​តំបន់​អាមេរិក កណ្តាល ចូល​មកដល់​ព្រំដែន​អាមេរិក -​ម៉ិចស៊ីកូ កំពុង​ប្រឈម​និង​ការគំរាមកំហែង​កាន់តែខ្លាំង​ឡើង ។​ដូច្នេះ​ចាំបាច់​ត្រូវតែមាន​វិធានការ​ការពារ​ក្រុម​ជនភៀសខ្លួន​ឲ្យ​បានល្អ​បំផុត ។

នៅក្នុង​លិខិត​រួម​ផ្ញើរ​ទៅកាន់​រដ្ឋាភិបាល បណ្តា​ប្រទេស Guatemala, Honduras ,Mexico និង​អាមេរិក ក្រុម​អ្នកឯកទេស​របស់​អង្គការសហប្រជាជាតិ បាន​បញ្ចា​ក់ថា ក្រុម​ជនភៀសខ្លួន​ជា​បុគ្គល​ងាយរ​ង្គ្រោះ​បំផុត ដោយ​ប្រឈម​និង​កង្វះ​ការ​មើលថែ​សុខាភិបាល ទឹក​ផឹក អានា​ម័​យ ស្បៀងអាហារ និង​កន្លែង​ស្នាក់នៅ ។

តាម​ក្រុម​អ្នកឯកទេស​បានលើកឡើង​ថា ជាជាង​ការ​បំ​បោង ភាព​តានតឹង នឹង​ចងកំហឹង គំរាមកំហែង រដ្ឋាភិបាល​បណ្តា​ប្រទេស ចាំបាច់​ត្រូវតែ​ដោះស្រាយ​ដោយមាន​តម្លាភាព ទៅលើ​ភាពក្រីក្រ អំពើ​ហឹ​ង្សា អសន្តិសុខ និង បំពុលបរិស្ថាន ដែលជា​មូលហេតុ ចម្បង​នាំ​ឲ្យ​មាន​ជនភៀសខ្លួន​កាន់តែច្រើន ចូលទៅ​កាន់​អាមេរិក ។

តាំងពី ពាក់កណ្តាល​ខែតុលា​កន្ល​ង​មក ក្រុម​ជនភៀសខ្លួន​បានចាប់ផ្តើម ធ្វើដំណើរ ផ្លូវ​វេ​ង​ឆ្ងាយ រហូតដល់​ទៅ​៤.៣០០​គីឡូម៉ែត្រ ដោយ​ចាប់​ផ្តើមចេញពី​ទីក្រុង San Pedro Sula របស់​ប្រទេស Honduras ទៅកាន់ ទីក្រុង Jijuana របស់​ប្រទេស​មិច​ស៊ី​កូ ។ ភាគច្រើន​ជនភៀសខ្លួន មកពី​បណ្តា​ប្រទេស​ស្ថិតនៅ​តំបន់ត្រីកោណ​ភាគ​ខាងជើង​អាមេរិក កណ្តាល​។ ក្រសួងមហាផ្ទៃ​មិច​ស៊ី​កូ បាន​បញ្ចា​ក់ថា មកទលពេលនេះ មាន​មនុស្ស ជាង ៨០០០​នាក់​បាន​ទៅដល់​ព្រំដែន​អាមេរិក ម៉ិចស៊ីកូ ។

ចំពោះស្ថានភាព ខាងលើ ប្រធានាធិបតីអាមេរិក លោកដូណាត្រាំ បានស្នើដល់ក្រសួងការពារជាតិអាមេរិកបង្កើនកម្លាំងការពារនៅតាមព្រំដែន ទប់ស្កាត់ជនខិលខូច ក្រុមភេរវកម្ម បន្លំចូលជាមួយជនភៀសខ្លួន បំផ្លាញសន្តិសុខសណ្តាបធ្នាប់ក្នុងសង្គម

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close