រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកានិងលើកទិសដៅអនុវត្តន៍បន្ត នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៨ ក្រោមវត្តមានឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុ

មានការពិភាក្សាលើកឡើងអំពីកិច្ចការមួយចំនួននៅក្នុងដំណើរការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ទាំងផលវិជ្ជមាននិងផលប៉ះពាល់ខ្លះ ដែលនាំអោយមានការរិះគន់ពីប្រជាពលរដ្ឋនិងមជ្ឈដ្ឋានមហាជនមួយចំនួនផងដែរ ដូចជាការរិះគន់ទៅលើបញ្ហាសណ្តាប់ធ្នាប់សាធារណៈជាដើម។ ករណីនេះ ឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ជារួមរដ្ឋបាលខេត្តចាត់ទុកពីដំណើរការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុបច្ចុប្បន្ននេះ មានសារៈសំខាន់ចាំបាច់និងផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិនិងសេដ្ឋកិច្ចប្រជាពលរដ្ឋ និងជាជោគជយ័ក្នុងការអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះបញ្ហាអសកម្មខ្លះ ដូចជាករណីប៉ះពាល់ទៅលើផ្នែកសណ្តាប់ធ្នាប់សាធារណៈ និងការងារបរិស្ថានជាដើម ឯកឧត្តមអភិបាលខេត្តបានណែនាំអោយមន្ត្រីមានសមត្ថកិច្ចនិងអង្គភាពពាក់ពន្ធ័ បង្កើនកម្មភាពការងារក្នុងការដោះស្រាយបញ្ហាដែលពលរដ្ឋស្នើសុំ។ចំពោះបញ្ហាខ្លះទៀតដែលពាក់ពន្ធ័នឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ទូទៅ ក្នុងនាមរដ្ឋបាលខេត្តឯកឧត្តមយន្ត មីនមានប្រសាសន៍ថា អជ្ញាធរត្រូវតែយកច្បាប់មកអនុវត្តន៍ ជនណាប្រព្រឹត្តបទល្មើស ទោះជនបរទេសឬជាតិសាសន៍ណាក៍ដោយ ដាច់ខាតត្រូវតែចាប់បញ្ជូនយកទៅផ្តន្ទាទោស ។ ជាមួយគ្នានេះ រាល់ការផ្តល់សេវាជូនប្រជាពលរដ្ឋដោយស្របច្បាប់ ឯកឧត្តមអភិបាលខេត្តក៍បានណែនាំអោយមន្ត្រីជំនាញពាកពន្ធ័ទាំងអស់ រួមទាំងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ខិតខំបង្រួញពេលវេលាអោយកាន់តែខ្លីដើម្បីផ្តល់សេវាតាមការស្នើសុំរបស់ពលរដ្ឋ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close