(ក្រចេះ) ឯកឧត្តម វង សូត និងលោកជំទាវ ដឹកនាំគណៈ ប្រតិភូក្រសួងសង្គមកិច្ចគោរពវិញ្ញាណក្ខន្ធយុទ្ធជនរណសិរ្ស២ធ្នូ —————–

នារសៀលថ្ងៃសៅរិ៍ ៩រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្្ច និងលោកជំទាវ បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសង្កមកិច្ច ចូលរួម ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី ពលី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នជារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅវិមាន២ធ្នូ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ពិធីគោរពវិញ្ញាណក្ខន្ធបានប្រារព្ធឡើងមួយថ្ងៃ មុនពិធីអបអរសាទរខួបអនុស្សវរីយ៍ លើកទី៤០ ថ្ងៃកំណើតរណសិរ្ស២ធ្នូ (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០១៨)។ ឯកឧត្តមរដ្ឋមន្រ្តី ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសង្គមកិច្ច បានសំដែងនូវមនោសញ្ចេតនាគោរពដឹងគុណដ៏ជ្រាលជ្រៅដល់ស្ថាបនិក និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានលះបង់ គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិនិងអាយុជីវិតប្រជាជនកម្ពុជា ឱ្យរួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ និងបានប្រែក្លាយប្រទេសជាតិ ឱ្យមានការអភិវឌ្ឍ រីកចម្រើនរហូតដល់សព្វថ្ងៃ។នារសៀលថ្ងៃសៅរិ៍ ៩រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្្ច និងលោកជំទាវ បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសង្កមកិច្ច ចូលរួម ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី ពលី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នជារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅវិមាន២ធ្នូ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ពិធីគោរពវិញ្ញាណក្ខន្ធបានប្រារព្ធឡើងមួយថ្ងៃ មុនពិធីអបអរសាទរខួបអនុស្សវរីយ៍ លើកទី៤០ ថ្ងៃកំណើតរណសិរ្ស២ធ្នូ (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០១៨)។ ឯកឧត្តមរដ្ឋមន្រ្តី ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសង្គមកិច្ច បានសំដែងនូវមនោសញ្ចេតនាគោរពដឹងគុណដ៏ជ្រាលជ្រៅដល់ស្ថាបនិក និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានលះបង់ គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិនិងអាយុជីវិតប្រជាជនកម្ពុជា ឱ្យរួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ និងបានប្រែក្លាយប្រទេសជាតិ ឱ្យមានការអភិវឌ្ឍ រីកចម្រើនរហូតដល់សព្វថ្ងៃ។ដោយខ្មែរ៧មករា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close