នៅថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ គស២០១៨នៅតំបន់សេដ្ឋកិច្ចពិសេសសានកូ ឋិតនៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានបើកកិច្ចប្រជុំពិភាក្សាពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្តម សំ សិរីរ័ត្ន រដ្ឋលេខាធិការក្រសួងពាណិជ្ចកម្ម

សមាសភាពចូលរួមមានលោកប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងសហការី តំណាងពាណិជ្ជកម្មប្រចាំនៅតំបន់សេដ្ឋកិច្ចពិសេស ម្ចាស់តំបន់សេដ្ឋកិច្ចពិសេស តំណាងរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសសានកូ និងតំបន់សេដ្ឋកិច្ចពិសេសអូនាង។ ខ្លឹមសារនៃកិច្ចប្រជុំគឺផ្តោតសំខាន់លើយន្តការនៃការជម្រុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារបរទេសឲ្យមានការកើនឡើងជាលំដាប់ និងដោះស្រាយរាល់បញ្ហាប្រឈមនានាដែលជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគនៅកម្ពុជាផងដែរ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close